• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមវិភាគទានទៅក្នុងភាពចម្រុះនៃគណៈកម្មាធិការច្បាប់អន្តរជាតិ ILC

សម័យប្រជុំលើកទី៧០នៃគណៈកម្មាធិការច្បាប់អន្តរជាតិ (ILC) ចំណុះ អ.ស.ប បានប្រព្រឹត្តទៅនៅទីក្រុងញូយ៉ក់ សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ៣០ ខែ មេសាដល់ថ្ងៃទី១ ខែមិថុនា និងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។

 ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Hong Thao (រូបថត៖ TTXVN)

ឆ្លើយតបបទសម្ភាសន៍ក្នុងឋានៈជាអនុប្រធានទី២នៃ ILC នៅសម័យប្រជុំលើកនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Hong Thao បានឲ្យដឹងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រូវបាន ILC លើកតម្កើងនិងថ្លែងអំណរគុណអាស្រ័យដោយមានការរួមវិភាគទាន ជាក់ស្ដែង។ ឯកអគ្គរដ្ឋទូតអះអាងថា វៀត​ណាម​បានរួមវិភាគទានទៅក្នុងសកម្មភាពចម្រុះនៃ ILC ដូចជាសកម្មផ្គត់ផ្គង់ព័ត៌មាន បង្ហាញនិងតវ៉ាការពារទស្សនៈរបស់ខ្លួន ក្នុងគោលដៅបង្កើនសមភាពអំពីផលប្រយោជន៍ ភាពបរានុម័ត និងយុត្តិធម៌ក្នុងកិច្ចការ នា​នារបស់ ILC។

ក្នុងការកសាងរបាយករណ៍ស្ដីពី “កិច្ចការពារបរិស្ថានក្នុងជម្លោះប្រដាប់អាវុធ” នោះ តំណាងវៀតណាមបានលើកសំណើបើកទូលាយគំនិត “ប្រទេសកាន់កាប់” ក្លាយទៅជា “កម្លាំងកាន់កាប់” ដែលរួមមានលទ្ធភាពកាន់កាប់របស់អង្គការអន្តរជាតិនាពេលអនុវត្តន៍តួនាទីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិតាមរដ្ឋធម្មនុញ្ញរបស់​អ.ស.ប​ទៀតផង។ តាមរយៈការពិភាក្សាសំណើរបស់តំណាងវៀតណាមទទួលបានការគាំទ្រ ហើយត្រូវបានអនុវត្តន៍​បញ្ជូលក្នុងរបាយការណ៍ទាំងស្រុង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top