• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរក្សាឋានៈ​ជាអ្នកផ្គត់ផ្គង់អង្ករឈានមុខគេរបស់​ហ្វីលីពីន

យោងតាមនាយកដ្ឋានស្ថិតិហ្វីលីពីន ក្នុងរយៈពេល ៥ខែកន្លងទៅនេះ ហ្វីលីពីនបាននាំចូលអង្ករពីវៀតណាមចំនួន ១,៥លានតោន ស្មើនឹងជិត ៩០% នៃអង្ករសរុបចំនួនជាង ១,៦លានតោន ដែលបាននាំចូលប្រទេសនេះ។
ក្រុមហ៊ុនចំកាត់ Vinh Phat នៅខេត្ត An Giang នាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី អឺរ៉ុប និងអាមេរិក។ រូបថត៖ Vu Sinh/VNA

នាយកដ្ឋានទីផ្សារអាស៊ី-អាហ្រ្វិក (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានឲ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ វៀតណាមបាននាំចេញអង្ករទៅកាន់ពិភពលោកចំនួន ៣,៦ លានតោន ដែលក្នុងនោះបរិមាណអង្ករនាំចេញទៅកាន់ប្រទេសហ្វីលីពីនមាន ១,៥លានតោន។ ហ្វីលីពីនបន្តជាទីផ្សារប្រើប្រាស់អង្ករឈានមុខគេរបស់វៀតណាម។

ក្នុងពេលជាមួយគ្នានោះ យោងតាមការិយាល័យស្ថិតិហ្វីលីពីន ក្នុងរយៈពេល ៥ខែកន្លងទៅនេះ ហ្វីលីពីនបាននាំចូលអង្ករពីវៀតណាមចំនួន ១,៥លានតោន ស្មើនឹងជិត ៩០% នៃអង្ករសរុបចំនួនជាង ១,៦លានតោន ដែលបាននាំចូលប្រទេសនេះ។ ដូច្នេះ វៀតណាមបន្តជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេរបស់ហ្វីលីពីន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

ពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

នាថ្ងៃទី ២៦ ខែតុលា នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ដោយអនុម័តលើបញ្ជីសមាជិកនៃគណៈកម្មាធិការដឹកនាំជាតិ ស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ យោងតាមសេចក្តីសម្រេចនេះ ឧបនាយករដ្ឋមន្ត្រីលោកស្រី ផាម ធីថាញ់ត្រា គឺជាប្រធានគណៈកម្មាធិការដឹកនាំ។

Top