• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងរួមជាមួយជប៉ុនពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត

ក្នុងឱកាសនេះ លោកស្រី Truong Thi Mai ក៏បានទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន ជួបសំណេះសំណាល និងស្វែងយល់អំពីស្ថានភាពសិក្សា ការងារ និងជីវភាពរស់នៅរបស់កម្មាភិបាលនៃទីភ្នាក់ងារតំណាង និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន។

  លោក Hidehisa Otsuji (ឆ្វេង) ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងកិច្ចប្រជុំ (រូបថត៖ Pham Tuan/TTXVN)  

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកស្រី Truong Thi Mai ប្រធានគណៈចាត់តាំងមជ្ឈិម ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម -ជប៉ុន បានមានសកម្មភាពជាច្រើន ដូចជាជួបពិភាក្សា និងជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាជប៉ុន លោក Hidehisa Otsuji ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម Nikai Toshihiro ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម Tsutomu Takebe; ទស្សនាខេត្ត Hokkaido  ដែលជាកន្លែងមានប្រជាជនវៀតណាមជាង ១០ម៉ឺននាក់រស់នៅ និងធ្វើការ ព្រមទាំងចូលរួមពិធីបុណ្យវៀតណាមនៅទីក្រុង Sapporo នៃខេត្ត Hokkaido…

ក្នុងជំនួបទាំងនេះ លោកស្រី Truong Thi Mai បានអះអាងនូវគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយជប៉ុន និងមានបំណងរួមសហការជាមួយជប៉ុនពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងក្នុងពិភពលោក។ លោកស្រី Truong Thi Mai បានស្នើឱ្យថ្នាក់ដឹកនាំជប៉ុនគាំទ្រភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនងនយោបាយ ជំរុញទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ យកចិត្តទុកដាក់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងឱកាសនេះ លោកស្រី Truong Thi Mai ក៏បានអញ្ជើញទស្សនាស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន ជួបសំណេះសំណាល និងស្វែងយល់អំពីស្ថានភាពសិក្សា ការងារ និងជីវភាពរស់នៅរបស់កម្មាភិបាលនៃទីភ្នាក់ងារតំណាង និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top