• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងចង់ឲ្យកម្ពុជាបង្កើតលក្ខខណ្ឌស្ថេរភាពសម្រាប់ពលរដ្ឋដើមកំណើតវៀតណាម

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 
 

នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ របស់ក្រសួងការបរទេស ឆ្លើយតបនឹងសំណួរ របស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់ វៀតណាម ចំពោះការដែល អាជ្ញាធរក្រុងភ្នំពេញ (កម្ពុជា) ស្នើឲ្យពលរដ្ឋរួមទាំងពលរដ្ឋដើមកំណើតវៀតណាមជាច្រើន នៅកម្ពុជាឲ្យរុះរើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀប រយទាំងអស់ពីផ្ទៃទន្លេក្នុងភូមិ សាស្ត្ររាជធានី អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា៖ “ប្រទេសវៀត ណាមចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មាននេះ។ នៅថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២១ ក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេស វៀតណាម លោក Bui Thanh Son និងឧបនាយករដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក ប្រាក់សុខុន, រដ្ឋមន្ត្រីការបរទេស លោក Bui Thânh Son បានស្នើឲ្យកម្ពុជាបន្តយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវលក្ខខ័ណ្ឌគតិយុត្តិស្របច្បាប់សម្រាប់ពលរដ្ឋ ដើមកំណើតវៀតណាមនៅកម្ពុជា  ហើយបានស្នើឱ្យ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្នុងដំណើរការអនុវត្តន៍គោលនយោបាយនិងវិធានការអំពីសេដ្ឋ កិច្ច  - សង្គម ត្រូវមានដំណើរការសមស្រប ធានាផលប្រយោជន៍និងសុខុមាលភាពរបស់ពលរដ្ឋដើមកំណើតវៀតណាមនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ ស្ថិរភាពជីវភាពរស់នៅ  រក្សាឬប្តូរមុខរបរសមស្របនិងទទួលបានសេវាកម្មចាំបាច់ពេញលេញ”។

មុននេះ នាថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២១ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh ក៏បានអញ្ជើញចុះសួរសុខទុក្ខនិងលើកទឹកចិត្តដល់ពលរដ្ឋដើមកំណើតវៀតណាមនៅតំបន់ដែលត្រូវផ្លាស់ទីលំនៅទាំងនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top