• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងចង់រួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់ពិភពលោកសំដៅលើកកម្ពស់និងការពារសិទ្ធិមនុស្ស

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិទើបបានបញ្ចប់សម័យប្រជុំប្រចាំលើកទី៤៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅរយៈពេល ៥ សប្តាហ៍ (ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមេសា) តាមទម្រង់ផ្ទាល់មុខគ្នាផង និងតាមអនឡាញផង ដោយមានកិច្ចប្រជុំចំនួន ៥៨។
  កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថត៖ telesuenglish)  

នាថ្ងៃទី ២ មិនា ថ្លែងមតិក្នុងអង្គប្រជុំជាន់ខ្ពស់ បើកសម័យប្រជុំ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានអះអាងសារជាថ្មីថា វៀតណាមមានបំណងចង់រួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់ពិភពលោក សំដៅលើកកម្ពស់និងការពារសិទ្ធិមនុស្ស តាមរយៈការឈរឈ្មោះជាបេក្ខភាពនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥។ វៀតណាមតែងតែត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ; យកចិត្តទុកដាក់លើការធានាសិទ្ធិមនុស្សយ៉ាងទូលំទូលាយលើគ្រប់ទិដ្ឋភាព ដោយផ្តល់អាទិភាពលើកិច្ចការពារសិទ្ធិរបស់ក្រុមងាយរងគ្រោះ សមភាពយេនឌ័រ ធានាសិទ្ធិមនុស្សក្នុងការដោះស្រាយបញ្ហាសកល ជាពិសេសក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានចូលរួមថ្លែងមតិ និងពិគ្រោះយោបល់នៅការពិភាក្សានិងកិច្ចសន្ទនា ដោយបានលើកតម្កើងគោលនយោបាយ ការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសមិទ្ធិផលរបស់វៀតណាមក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ គណៈប្រតិភូវៀតណាមក៏បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍខ្លឹមសារនៃឯកសារ និងសេចក្តីសម្រេចចិត្តដែលបានក្រុមប្រឹក្សាសិទ្ធិមនុស្សអនុម័តក្នុងសម័យប្រជុំនេះ ជាពិសេសគឺសេចក្តីសម្រេចចិត្តស្តីពីការធានាសមត្ថភាពទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រកបដោយសមភាព ទាន់ពេលវេលានិងយ៉ាងទូលំទូលាយ ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បើកពិធីបុណ្យវិហារ Huyen Tran៖ តបស្នងសងគុណចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិ

បើកពិធីបុណ្យវិហារ Huyen Tran៖ តបស្នងសងគុណចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិ

នេះគឺជាសកម្មភាពប្រចាំឆ្នាំនៃពិធីបុណ្យនិទាឃរដូវក្នុងក្របខ័ណ្ឌនៃមហោស្រព Hue ២០២៣។

Top