• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានគោលការណ៍ទាក់ទាញ និងសហប្រតិបត្តិការវិនិយោគពីបរទេស ដែលមានបច្ចេកវិទ្យាខ្ពស់និងការពារបរិស្ថាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ក្នុងនោះលើកទឹកចិត្តដល់បណ្ដាធនាគារបរទេសចូលរួមរៀបចំរចនាសម្ព័ន្ធធនាគារដែលមានភាពខ្សោយអំពីប្រភពធនធានមនុស្ស ទុន និងសមត្ថភាពអភិបាលកិច្ចឡើងវិញ។
 

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានធ្វើជាសាក្សីក្នុងពិធីប្រគល់អនុស្សរណៈយោគយល់គ្នា (រូបថត៖ VOV)
 
លោក Jose Vinals ប្រធានធនាគារ Standard Chartered ប្រគល់វត្ថុអនុស្សាវរីយ៍ជូន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh   (រូបថត៖ VOV)


នៅក្នុងសន្និសីទ  “សន្ទនាជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាមនៅ COP26” ដែលត្រូវបានក្រសួងផែនការ និងវិនិយោគវៀតណាម និងធនាគារ Standard Chartered រៀបចំឡើងនារសៀលថ្ងៃទី ១ ខែវិច្ឆិកា (ម៉ោងនៅវៀតណាម)នោះ  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអំពាវនាវដល់វិនិយោគិនបង្កើនការវិនិយោគចូលមកវៀតណាម ជាពិសេសគឺលើវិស័យ ដែលវៀតណាមកំពុងផ្ដល់អាទិភាព និងមានអនុគ្រោះពិសេសជាច្រើន ដូចជាបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាព័ត៌មាន កិច្ចការពារបរិស្ថាន ឬថាមពលកកើតឡើងវិញ។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ក្នុងនោះលើកទឹកចិត្តដល់បណ្ដាធនាគារបរទេសចូលរួមរៀបចំរចនាសម្ព័ន្ធធនាគារដែលមានភាពខ្សោយអំពីប្រភពធនធានមនុស្ស ទុន និងសមត្ថភាពអភិបាលកិច្ចឡើងវិញ។ វៀតណាមក៏កំពុងបន្តកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ក្នុងនោះមានការជំរុញការផ្ទេរប្ដូរឌីជីថលក្នុងប្រព័ន្ធធនាគារ ដើម្បីទាក់ទាញយ៉ាងខ្លាំងក្លាថែមទៀតការវិនិយោគពីបរទេសជាពិសេសគឺផ្លាស់ប្ដូរថ្មីគំរូកំណើនតាមទិសអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកំណើនបៃតងផងដែរ៖

“យើងខ្ញុំសូមបញ្ជាក់ថា វិនិយោគិននានាដែលបានបណ្ដាក់ទុនចូលមកវៀតណាមនោះ កត្តាមនុស្សគឺជាកត្តាសម្រេចក្នុងចំណោមកត្តាផ្សេងៗគ្នា។ យើងខ្ញុំមានគោលការណ៍ថាមនុស្សជាគោលដៅផង ជាកម្លាំងចលករផង ជាកម្មវត្ថុនៃបុព្វហេតុផ្លាស់ប្ដូរថ្មី បុព្វហេតុសមាហរណកម្ម និងសុខុមាលភាពសង្គមជូនប្រជាពលរដ្ឋទាំងមូល ដោយនាំមកនូវស្បៀងអាហារជូនប្រជាពលរដ្ឋផងដែរ។ នេះគឺជាគោលដៅធំបំផុតរបស់យើងខ្ញុំ។ ទន្ទឹមនឹងនេះ យើងខ្ញុំមិនលះបង់វឌ្ឍន សមភាព សង្គម ព្រមទាំងលះបង់សុខុមាលភាពសង្គម លះបង់កិច្ចការពារបរិស្ថាន ដើម្បីប្រដេញតាមកំណើនសុទ្ធសាធនោះឡើយ។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋវៀតណាមក៏មានស្មារតីសាមគ្គីភាព ឯកភាពគ្នា លើគ្រប់កាលៈទេសៈ ដើម្បីឈានឡើងផងដែរ”។

យោងតាមលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុងសន្នសីទ COP26 វៀតណាមបានត្រៀមខ្លួនជាស្រេចធ្វើការសន្យាយ៉ាងខ្លាំងក្លា ដើរតាមនិន្នាការរបស់ពិភពលោក ជាមួយនឹងសារថា ត្រូវធានាសមភាព យុត្តិធម៌ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និងបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top