• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការតភ្ជាប់បេតិកភណ្ឌរូបីជាមួយបេតិកភណ្ឌអរូបី

យោងតាមលោក Christian Manhart គុណសម្បត្តិប្រកួតប្រជែងមួយក្នុងចំណោមគុណសម្បត្តិប្រកួតប្រជែងរបស់វៀតណាមក្នុងវិស័យទេសចរណ៍គឺមកពីវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបនិងវិសេសវិសាល។

ប្រធានតំណាងអង្គការ UNESCO ប្រចាំប្រទេសវៀតណាម លោក Christian Manhart (រូបថត៖ Thong Nhat-TTXVN)

ប្រធានតំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)   ប្រចាំនៅវៀតណាម លោក Christian Manhart នាពេលថ្មីៗនេះ បានកោតសរសើរចំពោះជោគជ័យរបស់វៀតណាមក្នុងការតភ្ជាប់បេតិកភណ្ឌរូបីជាមួយបេតិកភណ្ឌអរូបី ដោយអះអាងថា អង្គការយូណេស្កូនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមសម្រាប់ការអភិវឌ្ឍរបស់ប្រទេស។

យោងតាមលោក Christian Manhart គុណសម្បត្តិប្រកួតប្រជែងមួយក្នុងចំណោមគុណសម្បត្តិប្រកួតប្រជែងរបស់វៀតណាមក្នុងវិស័យទេសចរណ៍គឺមកពីវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបនិងវិសេសវិសាល។ បច្ចុប្បន្ន វៀតណាមមានតំបន់បេតិកភណ្ឌពិភពលោកចំនួន ៨ និងបេតិកភណ្ឌវប្បធម៌អរូបីចំនួន ១៤ ដែលបង្ហាញពីសក្តានុពលដ៏ធំធេងរបស់ប្រទេស។ វៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការតភ្ជាប់បេតិកភណ្ឌរូបី និងអរូបី ដូចជាការរៀបចំពិធីបុណ្យអាវផាយ នៅរមណីដ្ឋាន Yen Tu ក្នុងខែមេសា ឆ្នាំ២០២២។

លោក Manhart បានមានប្រសាសន៍ថា អត្ថប្រយោជន៍មួយទៀតគឺរដ្ឋាភិបាល វៀតណាមដឹងយ៉ាងច្បាស់អំពីតម្លៃនៃវប្បធម៌ និងបេតិកភណ្ឌ ដែលជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់វិស័យទេសចរណ៍ដែលផ្អែកលើវប្បធម៍និងការអភិរក្សតំបន់វប្បធម៌និងធម្មជាតិ។ ប្រធានតំណាងអង្គការ UNESCO បានស្នើថា វៀតណាមអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយការច្នៃប្រឌិត និងនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីប្រពៃណី និងទំនៀមទម្លាប់វប្បធម៌ពិសេសរបស់ខ្លួន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានចាត់ទុកថា ការកសាង GDC គឺចាំបាច់ដើម្បីជំរុញពិភពឌីជីថលប្រកបដោយ សុវត្ថិភាព យុត្តិធម៌ និងរីកចម្រើនជាងសម្រាប់មនុស្សគ្រប់រូប។

Top