• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមពង្រឹងសមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ

នាយប់ថ្ងៃទី ២០ ខែសីហា នៅទីក្រុង Quang Ngai (ខេត្ត Quang Ngai) បានប្រព្រឹត្តទៅពិធីបើកកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកនិងទេវតាប៉ាស៊ីហ្វិក ដោយវៀតណាមនិងដៃគូអន្តរជាតិមួយចំនួនរៀបចំឡើង។
លោក Vo Phien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai ថ្លែងសុន្ទរកថាបើក (រូបថត៖ VOV)

កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកនិងទេវតាប៉ាស៊ីហ្វិក  (PP&PA) បានប្រព្រឹត្តទៅតាមរយៈកិច្ចសហការនៅវៀតណាម ដើម្បីពង្រឹងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងអំឡុងពេលនៅទីក្រុង Quang Ngai កម្មវិធីនេះត្រូវបានរំពឹងថានឹងមានសកម្មភាពប្រហែល ៦០ ក្នុងក្រុមវិស័យចំនួន ៥ រួមមានៈ ទំនាក់ទំនង សុខាភិបាល ជំនួយមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ ការផ្លាស់ប្តូរសហគមន៍...។សកម្មភាពប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែសីហា និងបញ្ចប់នៅថ្ងៃទី ៣០ ខែសីហា។ មានអ្នកចូលរួមប្រហែល ២០០ នាក់ រួមទាំងប្រតិភូមកពីអូស្ត្រាលី អង់គ្លេស ឈីលី កងកម្លាំងការពារជប៉ុន និងសមាជិកនៃកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក។

ថ្លែងមតិក្នុងពិធីបើក លោកស្រី Susan Burns អគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញ បានឲ្យដឹងថា កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកនិងទេវតាប៉ាស៊ីហ្វិក បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពយូរអង្វែងដែលបានជំរុញទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាមក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ ការថែទាំសុខភាព និងការអប់រំ។ ចំណែកលោក Vo Phien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានសង្កត់ធ្ងន់ថា៖ “បន្ទាប់ពីជោគជ័យនៃកម្មវិធីទេវតាប៉ាស៊ីហ្វិក ឆ្នាំ ២០១៥មក យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកនិងទេវតាប៉ាស៊ីហ្វិក ឆ្នាំ ២០២៤ ត្រូវបានរៀបចំនិងអនុវត្តនៅខេត្ត Quang Ngai។ សកម្មភាពរបស់កម្មវិធីរួមចំណែកពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការមិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព”។

យោងតាមលោក Colonel Daniel Keeler មេបញ្ជាការនៃកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក និងទេវតាប៉ាស៊ីហ្វិក   ក្នុងក្របខ័ណ្ឌនៃកម្មវិធី អ្នកជំនាញវេជ្ជសាស្ត្រមកពីប្រទេសផ្សេងៗគ្នានឹងធ្វើការផ្លាស់ប្តូរ និងវគ្គបណ្តុះបណ្តាលនៅមន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រជាច្រើនក្នុងខេត្ត Quang Ngai។ លើសពីនេះ អ្នកជំនាញអាមេរិកនិងវៀតណាម ក៏នឹងមានការពិភាក្សាលើការការពារភ្លើងឆេះព្រៃ ការបំផ្លាញឆ្នេរ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top