ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានផ្ញើសារទូរលេខជូនចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Khalilur Rahman ប្រធានគណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកការអនុវត្តសិទ្ធិដែលមិនអាចរំលោភបានរបស់ប្រជាជនប៉ាឡេស្ទីន លោក Coly Seck និងប្រធានាធិបតីនៃរដ្ឋប៉ាឡេស្ទីន លោក Mahmoud Abbas។
នៅក្នុងសារទូរលេខ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមបានអះអាងនូវការគាំទ្រដោយឥតងាករេរបស់វៀតណាម ចំពោះការតស៊ូដ៏សុច្ចរិតរបស់ប្រជាជនប៉ាឡេស្ទីន និងដំណោះស្រាយរដ្ឋពីរ; វៀតណាមចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់ហ្គាហ្សា (Gaza) ព្រមទាំងសហការជាមួយអង្គការសហប្រជាជាតិ និងដៃគូអន្តរជាតិនានា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនប៉ាឡេស្ទីនមានស្ថិរភាព៕





