• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រកាសតំបន់ហាមការហោះហើរ តំបន់ដាក់កំហិតការហោះហើរសម្រាប់យន្តហោះគ្មានមនុស្សបើក

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រសួងការពារប្រទេសវៀតណាមបានប្រកាសជាផ្លូវការនូវតំបន់ហាមឃាត់ការហោះហើរ តំបន់ដាក់កំហិតការហោះហើរសម្រាប់យន្តហោះគ្មានមនុស្សបើក និងយានជំនិះហោះហើរផ្សេងទៀត នៅក្នុងដែនអាកាសរបស់ប្រទេសវៀតណាម។
តំបន់ហាមការហោះហើរ និងដាក់កំហិតការហោះហើរនៅទីក្រុងហាណូយ យោងតាមផែនទីអនឡាញ (រូបភាព៖ ក្រសួងការពារប្រទេស)

ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយនៅលើវិបផតថលព័ត៌មានអេឡិចត្រូនិក របស់ក្រសួងការពារប្រទេស តាមរយៈគេហទំព័រ http://cambay.mod.gov.vn។ គេហទំព័រក្នុងស្រុក/វិបផតថលព័ត៌មានអេឡិចត្រូនិកប្រើប្រាស់តំណភ្ជាប់នៅលើវិបផតថលព័ត៌មានអេឡិចត្រូនិក របស់ក្រសួងការពារប្រទេស ដើម្បីផ្សព្វផ្សាយតំបន់ហាមឃាត់ការហោះ ហើរ និងតំបន់ដាក់កំហិត ការហោះហើរ ក្នុងព្រំដែនរដ្ឋបាលរបស់ខ្លួន។

ការប្រកាសតំបន់ហាមឃាត់ការហោះហើរ និងតំបន់ដាក់កំហិតការហោះហើរនៅលើវិបផតថលព័ត៌មានអេឡិចត្រូនិករបស់ក្រសួងការពារប្រទេស មានគោលបំណងផ្តល់ព័ត៌មានដល់អង្គការនិងបុគ្គលវៀតណាម និងបរទេសដែលពាក់ព័ន្ធនឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងយានជំនិះហោះហើរផ្សេងទៀតនៅក្នុងដែនអាកាស វៀតណាម (មិនអនុវត្តចំពោះយន្តហោះគ្មានមនុស្សបើក និងយានជំនិះហោះហើរផ្សេងទៀតដែលប្រើសម្រាប់គោលបំណងផ្លូវការ); បម្រើការគ្រប់គ្រង ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតំបន់ហោះហើរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top