• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាធ្វើសកម្មភាពដើម្បីអាកាសធាតុ បង្កើនកិច្ចសហប្រតិបត្តិការជាមួយ UAE និងទួរគី

ទទួលការអញ្ជើញរបស់រដ្ឋាភិបាល អេមីរ៉ាតអារ៉ាប់រួម (UAE) និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋទួរគី នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកនៅ UAE និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគីចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ៣ ខែធ្នូ។ដំណើរទស្សនកិច្ចនេះមានគោលបំណងអះអាងនូវគោលការណ៍ឥតងាករេរបស់វៀតណាម គឺធ្វើសកម្មភាពយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិដើម្បីអាកាសធាតុអនុវត្តន៍គម្រោងអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមនិងបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា-អាហ្វ្រិក និងជំរុញការបង្កើតយន្តការសហប្រតិបត្តិការរវាងវៀតណាមនិង ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។
នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំ (COP26) ។ រូបថត៖ Duong Giang/VNA

ម្ចាស់ការ សកម្មក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមរួមជាសកល

កិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកចំណុះក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ២៨ របស់ភាគីនានាចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28) ដែលប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ធ្នូ នៅ UAE។

យោងតាមអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Do Hung Viet បានឲ្យដឹងថា ចូលរួមកិច្ចប្រជុំ COP28 នេះ វៀតណាមរំពឹងថាកិច្ចប្រជុំនឹងសម្រេចបានវឌ្ឍនភាពជាក់ស្តែង ជាពិសេសលើវិស័យសំខាន់ជួរមុខទាំង ៤។ ទីមួយ ប្រទេសនានាបន្តធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ អនុវត្តន៍ការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាព និងសមភាព។ ទីពីរ ប្រទេសអភិវឌ្ឍន៍អនុវត្តន៍ការប្តេជ្ញាចិត្តរបស់ខ្លួន ជាពិសេសក្នុងការផ្តល់ហិរញ្ញប្បទាន និងជួយឧបត្ថម្ភដល់ការផ្ទេរបច្ចេកវិទ្យាទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងដំណើរការនេះ (រួមទាំងការអនុវត្តការប្តេជ្ញាចិត្តជាមួយនឹងគោលដៅកៀរគរទឹកប្រាក់ចំនួន ១០០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ និងបង្កើនការប្តេជ្ញាចិត្តសម្រាប់ដំណាក់កាលដល់ឆ្នាំ ២០២៥ និង ឆ្នាំ ២០៣០)។ ទីបីយកចិត្តទុកដាក់សមស្របចំពោះសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងដាក់ចេញក្របខ័ណ្ឌគោលដៅសម្របខ្លួនជាសកលយ៉ាងច្បាស់លាស់ និងវិជ្ជមាន។ ទីបួន៖ ដាក់មូលនិធិការបាត់បង់ និងការខូចខាតឱ្យដំណើរការក្នុងពេលឆាប់ៗ  ដើម្បីមានប្រភពហិរញ្ញវត្ថុថ្មី និងធំជាងមុន ជួយឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ។

នៅវៀតណាម ចាប់តាំងពីពេលនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានប្រកាសពីការប្តេជ្ញាចិត្តរបស់វៀតណាមស្ដីពីការសម្រេចបានការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ ២០៥០ នៅ COP26 (ឆ្នាំ ២០២១) នោះ រដ្ឋាភិបាលនិងក្រសួង ស្ថាប័ន និងតំបន់នានារបស់វៀតណាមបានធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ និងជាក់ស្ដែង សំដៅសម្រេចឲ្យបានគោលដៅនេះ។ ក្នុងនោះ អាចលើកឡើងពីការអនុម័តលើផែនការអគ្គិសនីទី VIII ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់ពីឋានៈ និងការរួមវិភាគទានរបស់ថាមពលកកើតឡើងវិញក្នុងថាមពលអគ្គិសនីទាំងមូលរបស់វៀតណាម។ វៀតណាមក៏បានចូលរួមសេចក្តីថ្លែងការណ៍នយោបាយស្តីពីការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ជាមួយដៃគូអន្តរជាតិមួយចំនួន តាមនោះទាក់ទាញប្រភពធនធានសម្រាប់ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌នៅវៀតណាម។ នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គ្រោងនឹងប្រកាសគំនិតផ្ដួចផ្ដើម ការសន្យាថ្មីរបស់វៀតណាម ដើម្បីរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបយ៉ាងល្អប្រសើរបំផុតចំពោះការប្រែប្រួលអាកាសធាតុជាមួយសហគមន៍អន្តរជាតិនាពេលខាងមុខ។

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងរវាងវៀតណាម - UAE និងវៀតណាម - តំបន់ឈូងសមុទ្រ

អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកវៀតណាមក៏បានអះអាងពីការគាំទ្រយ៉ាងខ្លាំងក្លារបស់ខ្លួនជាមួយ UAE ដែលជាប្រទេសម្ចាស់ផ្ទះនៃ COP 28។ នារយៈពេលកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាពជាក់ស្ដែង។

ថ្នាក់ដឹកនាំវៀតណាម និង UAE មានទស្សនៈដូចគ្នាអំពីការអភិវឌ្ឍទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ដែលជាសសរស្តម្ភដ៏សំខាន់និងជាចំណុចភ្លឺក្នុងផ្ទាំងគំនូរទូទៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ បច្ចុប្បន្ន វៀតណាមគឺជាដៃគូនាំចូលធំបំផុតទាំង ១០ របស់ UAE ហើយផ្ទុយទៅវិញ UAE គឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់វៀតណាមនៅតំបន់មជ្ឈិមបូព៌ា។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះតែងតែសម្រេចបានប្រមាណ ៥ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៣ សម្រេចបានប្រមាណ ៤ ពាន់លានដុល្លារអាមេរិក កើនប្រមាណ១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសទាំងពីរកំពុងពន្លឿនការចរចា និងសម្រេចរួចរាល់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA)។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA មានអត្ថន័យដ៏ធំធេង ហើយជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពវៀតណាមនិង UAE និយាយដោយឡែក និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រនិយាយរួម។

បង្កើនទំនាក់ទំនងវៀតណាម-ទួរគី

ក្នុងទំនាក់ទំនងជាមួយទួរគី នេះជាលើកទីមួយហើយ ដែលនាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះ ដែលជាព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏សំខាន់ ខណៈពេលដែលប្រទេសទាំងពីរបានរៀបចំពិធីរំលឹកខួបលើកទី ៤៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត (១៩៧៨-២០២៣)។ វៀតណាម និងទួរគីមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌។ ទួរគីចាត់ទុកវៀតណាមជាដៃគូសំខាន់ជួរមុខក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេរយ៍ (អាស៊ាន)។

ទួរគីគឺជាទីផ្សារដ៏ធំមួយដែលមានសក្ដានុពលអភិវឌ្ឍន៍ជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយមានតម្រូវការនាំចូលទំនិញជាច្រើនរបស់វៀតណាម ព្រមទាំងជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ជាទីផ្សារនាំចេញធំទី ២ របស់វៀតណាមនៅមជ្ឈិមបូព៌ា (បន្ទាប់ពី UAE) ។ នាឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងទួរគីសម្រេចបានប្រមាណ ១,៦៥ ពាន់លានដុល្លារអាមេរិក ហើយ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ៤ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។

ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកក្នុងក្របខណ្ឌ COP28 ធ្វើសកម្មភាពទ្វេភាគីមួយចំនួននៅ UAE និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋទួរគីគឺមានអត្ថន័យដ៏សំខាន់ អះអាងពីការទទួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសាកល ព្រមទាំងបង្កើតជំហានទម្លុះទម្លាយ និង ធ្វើឱ្យឲ្យស៊ីជម្រៅរថែមទៀតនូវទំនាក់ទំនងវាងវៀតណាម - UAE  វៀតណាម - ទួរគី និយាយដោយឡែក និងរវាងវៀតណាមជាមួយតំបន់ឈូងសមុទ្រនិយាយរួមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top