ទទួលការអញ្ជើញរបស់រដ្ឋាភិបាល អេមីរ៉ាតអារ៉ាប់រួម (UAE) និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋទួរគី នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកនៅ UAE និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគីចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ៣ ខែធ្នូ។ដំណើរទស្សនកិច្ចនេះមានគោលបំណងអះអាងនូវគោលការណ៍ឥតងាករេរបស់វៀតណាម គឺធ្វើសកម្មភាពយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិដើម្បីអាកាសធាតុអនុវត្តន៍គម្រោងអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមនិងបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា-អាហ្វ្រិក និងជំរុញការបង្កើតយន្តការសហប្រតិបត្តិការរវាងវៀតណាមនិង ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។
នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំ (COP26) ។ រូបថត៖ Duong Giang/VNA
ម្ចាស់ការ
សកម្មក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមរួមជាសកល
កិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកចំណុះក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី
២៨ របស់ភាគីនានាចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ
(COP28)
ដែលប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២
ធ្នូ នៅ UAE។
យោងតាមអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក
Do
Hung Viet បានឲ្យដឹងថា ចូលរួមកិច្ចប្រជុំ COP28 នេះ វៀតណាមរំពឹងថាកិច្ចប្រជុំនឹងសម្រេចបានវឌ្ឍនភាពជាក់ស្តែង
ជាពិសេសលើវិស័យសំខាន់ជួរមុខទាំង ៤។ ទីមួយ
ប្រទេសនានាបន្តធ្វើសកម្មភាពយ៉ាងខ្លាំងក្លា
ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់
អនុវត្តន៍ការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាព និងសមភាព។ ទីពីរ
ប្រទេសអភិវឌ្ឍន៍អនុវត្តន៍ការប្តេជ្ញាចិត្តរបស់ខ្លួន
ជាពិសេសក្នុងការផ្តល់ហិរញ្ញប្បទាន និងជួយឧបត្ថម្ភដល់ការផ្ទេរបច្ចេកវិទ្យាទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងដំណើរការនេះ
(រួមទាំងការអនុវត្តការប្តេជ្ញាចិត្តជាមួយនឹងគោលដៅកៀរគរទឹកប្រាក់ចំនួន ១០០
ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ និងបង្កើនការប្តេជ្ញាចិត្តសម្រាប់ដំណាក់កាលដល់ឆ្នាំ
២០២៥ និង ឆ្នាំ ២០៣០)។
ទីបីយកចិត្តទុកដាក់សមស្របចំពោះសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
និងដាក់ចេញក្របខ័ណ្ឌគោលដៅសម្របខ្លួនជាសកលយ៉ាងច្បាស់លាស់ និងវិជ្ជមាន។ ទីបួន៖
ដាក់មូលនិធិការបាត់បង់ និងការខូចខាតឱ្យដំណើរការក្នុងពេលឆាប់ៗ
ដើម្បីមានប្រភពហិរញ្ញវត្ថុថ្មី និងធំជាងមុន
ជួយឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍន៍
និងប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ។
នៅវៀតណាម
ចាប់តាំងពីពេលនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានប្រកាសពីការប្តេជ្ញាចិត្តរបស់វៀតណាមស្ដីពីការសម្រេចបានការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ
២០៥០ នៅ COP26 (ឆ្នាំ ២០២១) នោះ រដ្ឋាភិបាលនិងក្រសួង
ស្ថាប័ន និងតំបន់នានារបស់វៀតណាមបានធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ និងជាក់ស្ដែង
សំដៅសម្រេចឲ្យបានគោលដៅនេះ។ ក្នុងនោះ អាចលើកឡើងពីការអនុម័តលើផែនការអគ្គិសនីទី VIII
ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់ពីឋានៈ
និងការរួមវិភាគទានរបស់ថាមពលកកើតឡើងវិញក្នុងថាមពលអគ្គិសនីទាំងមូលរបស់វៀតណាម។
វៀតណាមក៏បានចូលរួមសេចក្តីថ្លែងការណ៍នយោបាយស្តីពីការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP)
ជាមួយដៃគូអន្តរជាតិមួយចំនួន
តាមនោះទាក់ទាញប្រភពធនធានសម្រាប់ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌នៅវៀតណាម។
នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គ្រោងនឹងប្រកាសគំនិតផ្ដួចផ្ដើម
ការសន្យាថ្មីរបស់វៀតណាម
ដើម្បីរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបយ៉ាងល្អប្រសើរបំផុតចំពោះការប្រែប្រួលអាកាសធាតុជាមួយសហគមន៍អន្តរជាតិនាពេលខាងមុខ។
ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងរវាងវៀតណាម
- UAE និងវៀតណាម - តំបន់ឈូងសមុទ្រ
អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកវៀតណាមក៏បានអះអាងពីការគាំទ្រយ៉ាងខ្លាំងក្លារបស់ខ្លួនជាមួយ
UAE
ដែលជាប្រទេសម្ចាស់ផ្ទះនៃ COP 28។
នារយៈពេលកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាពជាក់ស្ដែង។
ថ្នាក់ដឹកនាំវៀតណាម
និង UAE មានទស្សនៈដូចគ្នាអំពីការអភិវឌ្ឍទំនាក់ទំនង
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច
ដែលជាសសរស្តម្ភដ៏សំខាន់និងជាចំណុចភ្លឺក្នុងផ្ទាំងគំនូរទូទៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
បច្ចុប្បន្ន វៀតណាមគឺជាដៃគូនាំចូលធំបំផុតទាំង ១០ របស់ UAE ហើយផ្ទុយទៅវិញ
UAE គឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់វៀតណាមនៅតំបន់មជ្ឈិមបូព៌ា។
ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះតែងតែសម្រេចបានប្រមាណ ៥
ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៣ សម្រេចបានប្រមាណ ៤
ពាន់លានដុល្លារអាមេរិក កើនប្រមាណ១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសទាំងពីរកំពុងពន្លឿនការចរចា
និងសម្រេចរួចរាល់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA)។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA មានអត្ថន័យដ៏ធំធេង
ហើយជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពវៀតណាមនិង UAE
និយាយដោយឡែក
និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រនិយាយរួម។
បង្កើនទំនាក់ទំនងវៀតណាម-ទួរគី
ក្នុងទំនាក់ទំនងជាមួយទួរគី
នេះជាលើកទីមួយហើយ ដែលនាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះ
ដែលជាព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏សំខាន់
ខណៈពេលដែលប្រទេសទាំងពីរបានរៀបចំពិធីរំលឹកខួបលើកទី ៤៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត
(១៩៧៨-២០២៣)។ វៀតណាម និងទួរគីមានទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច
ពាណិជ្ជកម្ម អប់រំ វប្បធម៌។
ទួរគីចាត់ទុកវៀតណាមជាដៃគូសំខាន់ជួរមុខក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេរយ៍ (អាស៊ាន)។
ទួរគីគឺជាទីផ្សារដ៏ធំមួយដែលមានសក្ដានុពលអភិវឌ្ឍន៍ជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ា
ហើយមានតម្រូវការនាំចូលទំនិញជាច្រើនរបស់វៀតណាម ព្រមទាំងជាដៃគូពាណិជ្ជកម្មដ៏សំខាន់
ជាទីផ្សារនាំចេញធំទី ២ របស់វៀតណាមនៅមជ្ឈិមបូព៌ា (បន្ទាប់ពី UAE) ។ នាឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម
និងទួរគីសម្រេចបានប្រមាណ ១,៦៥ ពាន់លានដុល្លារអាមេរិក ហើយ
ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ៤
ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។
ក្នុងបរិបទនោះ
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកក្នុងក្របខណ្ឌ
COP28 ធ្វើសកម្មភាពទ្វេភាគីមួយចំនួននៅ UAE និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋទួរគីគឺមានអត្ថន័យដ៏សំខាន់
អះអាងពីការទទួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសាកល
ព្រមទាំងបង្កើតជំហានទម្លុះទម្លាយ និង
ធ្វើឱ្យឲ្យស៊ីជម្រៅរថែមទៀតនូវទំនាក់ទំនងវាងវៀតណាម - UAE វៀតណាម - ទួរគី និយាយដោយឡែក និងរវាងវៀតណាមជាមួយតំបន់ឈូងសមុទ្រនិយាយរួមផងដែរ៕