• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្ដេជ្ញាចិត្តកំចាត់ជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុស corona ថ្មី

នាថ្ងៃទី២៩ខែមករា លោក Tran Quoc Vuong សមាជិក អចិន្រ្តៃយ៍នៃ គណៈលេខាមជ្ឈឹម បានចុះហត្ថលេខាលើលិខិតបទដ្ឋានផ្ញើរទៅកាន់ខេត្ត ក្រុងនានាទូទាំងប្រទេសអំពីការងារបង្ការនិងកំចាត់នឹងជំងឺរលាកសួតបង្ក ឡើងដោយវីរុស corona ថ្មី។

ការត្រួតពិនិត្យសីតុណ្ហភាពរបស់អ្នកឆ្លងច្រកទ្វារព្រំដែន Mong Cai ខេត្ត Quang Ninh (រូបថត៖ VOV)

លិខិតបទដ្ឋាននេះបានលើកច្បាស់ថា៖ នេះជាជំងឺអាសន្នរោគថ្មី គ្រោះថ្នាក់ ហើយមានលទ្ធភាពឆ្លងរាលដាលយ៉ាងឆាប់រហ័ស។ នាបច្ចុប្បន្នមិនទាន់ មានវ៉ាក់សាំងនិងឱសថព្យាបាលជាក់លាក់នៅឡើយទេ។ ដើម្បីបង្ការនិងកំចាត់ជំងឺអាសន្នរោគដោយម្ចាស់ការ គណៈកម្មាធិការគ្រប់ជាន់ថ្នាក់ អង្គការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិនិងសមូហភាពមហាជន ត្រូវការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការងារបង្ការទប់ស្កាត់ ប្ដេជ្ញាចិត្តកំចាត់ មិនទុក អោយជំងឺអាសន្នរោគឆ្លងរាលដាល ព្រមទាំងធានាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជីវភាពរស់នៅរបស់ប្រជាជន ហើយរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យផង ដែរ។ ទន្ទឹមនឹងនោះ ត្រូវការត្រៀមរៀបចំអោយបានគ្រប់គ្រាន់នូវមូលដ្ឋានហេដ្ឋា រចនាសម្ព័ន្ធសម្រាប់ការបង្ការទប់ស្កាត់និងព្យាបាលអ្នកជំងឺដោយដាក់ដាច់ដោយឡែកពីគេត្រៀមរៀបចំអោយបានគ្រប់គ្រាន់នូវឧបករណ៍ ថ្នាំឱសថ សម្លៀក បំពាក់ការពារសម្រាប់ប្រជាជន ក៏ដូចជាធានាថវិកានិងធនធានមនុស្ស សម្រាប់ការងារបង្ការទប់ទល់នឹងជំងឺអាសន្នរោគនៅហ្នឹងកន្លែងផងដែរ។

ក្នុងករណីចាំបាច់ ត្រូវតែបញ្ឈប់ជាបណ្ដោះអាសន្ននូវសកម្មភាព ប្រមូលផ្ដុំមនុស្ស ពិធីបុណ្យ សន្និសីទ និងសិក្ខាសាលា។

នាថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានផ្ញើរលិខិតបទដ្ឋានទៅកាន់គណៈកម្មាធិការប្រជាជនក្រោមឱវាទមជ្ឈឹម ដោយសំណូមពរអោយសហគ្រាសទេសចរណ៍អន្តរជាតិព្យួរការរៀបចំទួរទេសចរណ៍ទៅកាន់ខេត្តក្រុងនានាដែលកំពុងមានជំងឺមានអ្នកឆ្លងជំងឺ ក៏ដូចជាមិនទទួលភ្ញៀវទេសចរមកពីតំបន់មានជំងឺនៃប្រទេសចិនចូលក្នុងវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top