• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបើកសម្ពោធមូលដ្ឋានពិគ្រោះយោបល់ ធ្វើរោគវិនិច្ឆ័យនិង ព្យាបាលជំងឺពីចម្ងាយ

នាព្រឹកថ្ងៃទី១៨ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើក សម្ពោធមូលដ្ឋាន ពិគ្រោះយោបល់ ធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺពីចម្ងាយ និងកម្មវិធី Bluezone ការពារសហគមន៍ពីជំងឺឆ្លង Covid-19។

រូបភាពនៃការធ្វើរោគវិនិច្ឆ័យពីចម្ងាយតាមរយៈមូលដ្ឋានបច្ចេកវិទ្យាព័ត៌មាន (រូបថត៖ laodong.vn)



មូលដ្ឋានពិគ្រោះយោបល់ ធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺពីចម្ងាយ បង្កើតឡើងដោយសម្ព័ន្ធទូរគមនាគមន៍កងទ័ព (Viettel) ដើម្បីឆ្លើយតបយ៉ាង ពេញលេញនូវសេវាកម្មសុខាភិបាលពីចម្ងាយរបស់ក្រសួងសុខាភិបាល ដូចជា៖ ពិគ្រោះយោបល់សុខាភិបាលពីចម្ងាយ ធ្វើរោគវិនិច្ឆ័យ ព្យាបាលជំងឺ ពីចម្ងាយ និងបណ្ដុះបណ្ដាលការផ្ទេរប្រគល់បច្ចេកទេសវេជ្ជសាស្ត្រ ជាដើម។

ចំពោះកម្មវិធី Bluezone វិញ នេះជាកម្មវិធីទូរស័ព្ទដែលអនុវត្តបច្ចេក វិទ្យា Bluetooth។ ទូរស័ព្ទឆ្លាតវៃនានាដែលត្រូវបានដាក់កម្មវិធី Bluezone ចូលនោះ នឹងមានសមត្ថភាពរកឃើញគ្នាក្នុងចម្ងាយ២ម៉ែត្រហើយចងចាំជា ស្វ័យប្រវត្តិ។ ប្រសិនបើម្ចាស់ទូរស័ព្ទនោះគឺ F0 ពោលគឺអ្នកផ្ទុកវីរុស SARS-CoV-2 គឺនៅពេលនោះ ស្ថាប័នសុខាភិបាលអាចកំណត់ករណី F1 ដែលមានការប៉ះពាល់ក្នុងចម្ងាយខ្លីៗជាមួយ F0 តាមរយៈទិន្នន័យដែលត្រូវបាន ចងចាំ ហើយនឹងផ្ញើរការព្រមានដល់អ្នកមានហានិភ័យឆ្លង Covid-19 ភ្លាមៗ។

 អញ្ជើញថ្លែងនៅពិធីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា៖

“ការប្រើប្រាស់សេវាកម្មសាធារណៈតាមអនឡាញ និងការធ្វើរោគវិនិច្ឆ័យ ព្យាបាលជំងឺពីចម្ងាយ មានប្រសិទ្ធភាពខ្ពស់ជាងទ្វេដង ក៏ដូចជា ឆ្លើយតបនឹងសំណូមពរក្នុងការប្រយុទ្ធប្រឆាំងជំងឺ រក្សាគម្លាតសង្គម ជួយសម្រួលដល់បែបបទរដ្ឋបាល កាត់បន្ថយការចំណាយសម្រាប់ប្រជាជន ផងដែរ។ ហេតុដូច្នេះត្រូវការបង្កើនការណែនាំឲ្យប្រជាជនចេះប្រើប្រាស់សេវាកម្មសាធារណៈតាមអនឡាញនិងមូលដ្ឋានធ្វើរោគវិនិច្ឆ័យ ព្យាបាល ជំងឺពីចម្ងាយ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top