• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបើកជើងហោះហើរដឹកអ្នកដំណើរអន្តររជាតិឡើងវិញចាប់ផ្តើមពីថ្ងៃ១៥កុម្ភៈ

រហូតមកដល់ពេលនេះ លើកលែងតែប្រទេសចិន ប្រទេសទាំងអស់ដែលវៀតណាមស្នើឲ្យស្ដារផ្លូវអាកាសសុទ្ធតែបានយល់ព្រមតភ្ជាប់ជើងហោះហើរឡើងវិញ។

អ្នកដំណើរអន្តរជាតិនៅលើជើងហោះហើរ Vietnam Airlines ទៅកាន់ប្រទេសវៀតណាម (រូបថត៖ VOV)

 

ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វៀត ណាមនឹងដកការរឹតត្បិតសម្រាប់ជើងហោះហើរដឹកអ្នកដំណើរអន្តររជាតិជាមួយគ្រប់ទីផ្សារចាប់ផ្តើមពីថ្ងៃ១៥កុម្ភៈ ហើយចរាចរណ៍ផ្លូវអាកាសនឹងត្រូវស្តារឡើងវិញអោយដល់កំរិតដូចពេលមុនផ្ទុះជំងឺរាតត្បាត កូវីដ ១៩។ បទប្បញ្ញត្តិស្តីពីការចេញចូល និងការបង្ការការឆ្លងរាតត្បាតសម្រាប់អ្នកដំណើរដែលចូលមកប្រទេសវៀតណាមនៅតែអនុវត្តន៍តាមការណែនាំរបស់ក្រសួងនគរបាល  ក្រសួងការបរទេស និងក្រសួងសុខា ភិបាល។

រហូតមកដល់ពេលនេះ លើកលែងតែប្រទេសចិន ប្រទេសទាំងអស់ដែលវៀតណាមស្នើឲ្យស្ដារផ្លូវអាកាសសុទ្ធតែបានយល់ព្រមតភ្ជាប់ជើងហោះហើរឡើងវិញ។ បច្ចុប្បន្ន ជើងហោះហើរទៅកាន់អឺរ៉ុប អូស្ត្រាលី អាមេរិក... វៀតណាមបានដំណើរការទាំងអស់។ យ៉ាងណាក៏ដោយ ជប៉ុន និងកូរ៉េខាងត្បូង នៅតែដាក់កម្រិតលើជើងហោះហើរពីប្រទេសវៀតណាម ដើម្បីបង្ការជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top