• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យក្នុងខែកាន់ដំណែងប្រធានក្រុមប្រឹក្សាសន្តិសុខ

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ
 

នេះជាលើកទី២ ហើយដែលវៀតណាមបានទទួលតួនាទីនេះ ក្នុងអាណត្តិសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ ២០២០- ២០២១។ គំនិតផ្តួចផ្តើមនិងសំណើរបស់វៀតណាម ត្រូវបានទទួលការវាយតម្លៃខ្ពស់ របស់ប្រទេសដទៃទៀត។ ក្នុងឱកាសវៀតណាមបញ្ចប់ ខែកាន់ដំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Pham Huan អ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀត ណាមប្រចាំនៅសហរដ្ឋអាមេរិកមានបទសម្ភាសន៍ជាមួយលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។

យោងតាមឯកអគ្គរដ្ឋទូត Dang Dinh Quy  ប្រទេសភាគច្រើនបានចាត់ទុកថាខែកាន់ដំណែងជាប្រធានរបស់វៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំង ពីព្រោះវៀតណាមសម្រេចបំណងរបស់ក្រុមប្រឹក្សាចំពោះរឿងដែលនាំខ្លឹមសាររបស់ក្រុមប្រឹក្សាសន្តិសុខមកពិភាក្សាយ៉ាងមានការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហានៅលើពិភពលោក ឆ្លើយតបភ្លាមៗចំពោះបញ្ហាដែលកើតមានឡើង។ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានសង្កត់ធ្ងន់ថា៖ “វៀតណាមក៏បានលើកឡើងនូវបញ្ហាដែលមុននេះ ក្រុមប្រឹក្សាសន្តិសុខមិនលើកមកពិភាក្សាហើយក៏មិនសូវយកចិត្តទុកដាក់ប៉ុន្មាន ប៉ុន្តែបញ្ហាទាំងនោះកំពុងលេចចេញជាថ្មី ដូចជាគ្រាប់មីន កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់ រួមទាំងបញ្ហាការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជជនស៊ីវិលក្នុងតំបន់មានជម្លោះ។ អន្តរជាតិវាយតម្លៃថា វៀតណាមគឺជាប្រទេសដំបូងគេដែលបើកកិច្ចប្រជុំក្រៅផ្លូវការចំនួនពីរនៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ ហើយថ្ងៃនេះគឺជាកិច្ចប្រជុំបូកសរុបខែ។ នេះគឺជាជោគជ័យរួមដែលអន្តរជាតិវាយតម្លៃលើការអនុវត្តរបស់វៀតណាមក្នុងខែកាន់ដំណែងប្រធានក្រុមប្រឹក្សាសន្តិសុខ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top