• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តចូលរួមយ៉ាងសកម្មក្នុងគណៈកម្មការទន្លេមេគង្គ

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងដែរថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ ហើយបាននឹងកំពុងបន្តចូលរួមសកម្មភាពរបស់ MRC យ៉ាងសកម្ម និងស្ថាបនា ធានាបាននូវសុខដុមរមនាផលប្រយោជន៍របស់ប្រជាជននៃប្រទេស និង ផលប្រយោជន៍របស់ប្រទេសក្នុងអាងទន្លេមេគង្គ និងសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ ដោយមិនទុកនរណាម្នាក់នៅពីក្រោយឡើយ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមនិងថ្លែងមតិក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិ។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី៥ ខែមេសា នៅទីក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ កិច្ចប្រជុំកំពូលលើក ទី ៤ នៃគណៈកម្មការទន្លេមេគង្គអន្តរជាតិ ក្រោមប្រធានបទ “ការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិសុខទឹក និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ដីសណ្តទន្លេមេគង្គ” ត្រូវបានប្រារព្ធឡើងជាផ្លូវការ។ អញ្ជើញចូលរួមក្នុងសន្និសីទនេះមានវត្តមាននាយករដ្ឋមន្ត្រីវៀតណាម ឡាវ កម្ពុជា អគ្គលេខាធិការនៃការិយាល័យធនធានទឹកប្រទេសថៃ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍  អង្គការអន្តរជាតិ តំបន់ អង្គការសង្គម និងសហគមន៍។

ថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់គណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC) ដោយចាត់ទុកថា សមិទ្ធិផលរបស់ MRC បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារបរិស្ថាន និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនជិត ៧០ លាននាក់នៅតំបន់អាងទន្លេ។ ថ្វីត្បិតដូច្នេះ លោកនាយករដ្ឋមន្ត្រីក៏បានសម្តែងការព្រួយបារម្ភផងដែរថា អាងទន្លេកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក ដោយ សារឥទ្ធិពលរួមនៃការប្រែប្រួលអាកាសធាតុ សម្ពាធនៃតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកើនឡើងនៃការប្រើប្រាស់ទឹកយ៉ាងឆាប់រហ័ស។ ផលប៉ះពាល់ទាំងនេះកាន់តែធ្ងន់ធ្ងរទៅៗ នៅខាងក្រោមនៃតំបន់ដីសណ្ដទន្លេ Cuu Long របស់វៀតណាម ដែលជះឥទ្ធិពលដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនជិត ២០ លាននាក់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខធនធានទឹក និងសន្តិសុខស្បៀងសម្រាប់ប្រទេសទាំងអស់នៅក្នុងអាងទន្លេ។ លោកនាយករដ្ឋមន្ត្រីបានដាក់សំណើមួយចំនួនស្ដីពីការតម្រង់ទិសកិច្ចសហប្រតិបត្តិការរបស់គណៈកម្មការនាពេលខាងមុខ។ “ដំបូងបង្អស់ ចាំបាច់ត្រូវបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏រឹងមាំបំផុត គោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តន៍កិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ ក៏ដូចជាក្រមនៃបទប្បញ្ញត្តិស្តីពីការប្រើប្រាស់ទឹកដែលបានបង្កើតឡើង ហើយទន្ទឹមនឹងនោះ ផ្តោតលើការអនុវត្តឱ្យបានល្អនូវផែនការរបស់គណៈកម្មការនិងយុទ្ធសាស្ត្រនៃគណៈកម្មការ ទន្លេមេគង្គអន្តរជាតិ។ ទីពីរ រាល់គោលនយោបាយ និងសកម្មភាពទាំងអស់ ត្រូវតែផ្តោតលើ ប្រជាជនគ្រប់ជ្រុងជ្រោយ និងទូលំទូលាយក្នុងមូលដ្ឋាន ដើម្បីធានាបាននូវជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយនិរន្តរភាព បង្កើនភាពធន់ និងការពឹងផ្អែកលើខ្លួនឯង ការលើកកម្ពស់ ការសម្របខ្លួន និងភាពធន់នៃសហគមន៍នីមួយៗ ចំពោះការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។ ទីបី ពង្រឹងការសម្របសម្រួលរវាង MRC និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអនុតំបន់ផ្សេងទៀត ដែលក្នុងនោះការលើកកម្ពស់តួនាទីនៃមជ្ឈមណ្ឌលចំណេះដឹងរបស់គណៈកម្មការទន្លេមេគង្គអន្តរជាតិផងដែរ”។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក៏បានអះអាងដែរថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ ហើយបាននឹងកំពុងបន្តចូលរួមសកម្មភាពរបស់ MRC យ៉ាងសកម្ម និងស្ថាបនា ធានាបាននូវសុខដុមរមនាផលប្រយោជន៍របស់ប្រជាជននៃបណ្តាប្រទេស និង ផលប្រយោជន៍របស់ប្រទេសក្នុងអាងទន្លេមេគង្គ និងសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ ដោយមិនទុកនរណាម្នាក់នៅពីក្រោយឡើយ។

នៅព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជួបពិភាក្សាការ ងារជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ នៅទីនេះ នាយករដ្ឋមន្ត្រីទាំងបីរូបបានឯកភាពបន្តរក្សាទម្រង់នៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងបី ដើម្បីរឹតបន្តឹងជានិច្ចនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។  នាយករដ្ឋមន្ត្រីទាំងបីរូប បានឯកភាពសម្របសម្រួលក្នុងការពង្រឹងការការពារជាតិ និងសន្តិសុខតាមព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងទប់ស្កាត់ឧបាយកលបំផ្លិចបំផ្លាញទំនាក់ទំនងរបស់ប្រទេសទាំងបី។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបីបានអះអាងរួមគ្នាថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងបញ្ហាតំបន់ និងអន្តរជាតិ រួមចំណែករក្សា និងពង្រឹងចំណងសាមគ្គីភាព ឯកភាព និងតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top