• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តគូសសញ្ញាក្នុងដំណើរការធ្វើសមាហរណកម្មក្នុងឆ្នាំ ២០១៨


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull (រូបថត: VGP)

 ក្នុងបរិបទ​ដែលទំនាក់ទំនងអន្តរជាតិឆ្នាំ ២០១៨ ត្រូវទ​ទួលរងផលប៉ះពាល់ ដោយ​សារការ​កែប្រែគោល​នយោបាយ​របស់ប្រ​ទេសមហាអំណាចនានា អូសតាមបម្រែបម្រូលជា​ច្រើននៅក្នុងតំបន់នានា​ ព្រមទាំង​ជះឥទ្ធពល​យ៉ាងធំធេង​លើស្ថានភាពនៃប្រទេសនិមួយៗ​ នាឆ្នាំ២០១៨ កិច្ច​ការបរទេស​របស់​វៀត​ណាម​បន្តទទួល​បានសមិទ្ធិផលជាច្រើន។ ទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសដៃគូ​ដទៃទៀតត្រូវបានពង្រឹង ​និងពង្រីក​ថែមទៀត។​ ពិសេសគឺ កិច្ចការបរទេ​សឆ្នាំ ២០១៨ បានគូស​សញ្ញានូវតួនាទី​លេចធ្លោ​របស់​វៀត​ណាម​ចំពោះ​ព្រឹត្តិការណ៍ ដែលមានចរិលក្ខណៈស​កលលោកផងដែរ។
​ 
ការគូសសញ្ញាខាងការទូតទ្វេភាគី
 
ឆ្នាំ ២០១៨ បានកត់សម្គាស់នូវដំណើរ​ទស្សនកិច្ចទ្វេភាគីដ៏រស់រវើកជា​ច្រើន។ តាមរយៈដំណើរទ​ស្សនិច្ចទាំងនេះ វៀតណា​ម​កសាងបានយន្តការ ក៏ដូ​ចជាក្របខ័ណ្ឌសហប្រតិបត្តិការ​ងាយស្រួលលើគ្រប់​វិស័យ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជាតិ​។ គួរកត់សម្គាល់ថា ក្នុ​ងឆ្នាំ ២០១៨វៀតណាម​បាន​លើក​ទំនាក់​ទំនង​ជាមួយ​អូស្ត្រាលី​ឡើង​ជាភាព​ជាដៃគូ​យុទ្ធសាស្ត្រ។ នាបច្ចុប្បន្ននេះ​ វៀតណាម​មាន​ទំនាក់​ទំនង​ភាពជា​ដៃគូយុទ្ធ​សាស្ត្រជាមួយ​ប្រទេស​ចំនួន​ ១៦​ និងមានទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុង​ជ្រោយជាមួយប្រទេសចំនួន ១​១ ក្នុងនោះ ​ទំនាក់ទំនង​ភាព​ជាដៃគួយុ​ទ្ធសាស្ត្រពិសេសជាមួយ​កម្ពុជា និងឡាវត្រូវបានពង្រឹងដោយឥតឈប់​ឈរ។ ឯកអគ្គរដ្ឋ​ទូត សោកស្រី ​Nguyen Nguyet Nga អនុប្រ​ធានគណ​កម្មការ​ជាតិវៀត​ណាម​ទទួល​បន្ទុកកិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ប៉ាស៊ីហ្វិក និងជាអនុប្រធានក្រុមការ​ងារកសាងទស្សនវិស័យ A​PEC ក្រោយឆ្នាំ២០២០​ បានអះអា​ង​ថា​៖

“វៀត​ណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់មួយ។ យើងមានផលប្រយោជន៍ដ៏ទូលំទូលាយ ដែល​មិន​ធ្លាប់មាន​ពីមុនមកជាមួយដៃគូនានា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោ​យចំនួន ២៧ រួមទាំងដៃគួ​ FTA ចំនួន ៥៩​។ យើងមានគោលមាគ៌ាធ្វើសមា​ហរណកម្មយ៉ាងស៊ីជម្រៅផ​ងដែរ​“។
 
បង្កើតទំនាក់ទំនងថ្មីជាច្រើន
 
នា​បច្ចុប្បន្ននេះ វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិដោយបរិមាណឯកទគ្គកម្ម ពោលគឺ ១៥ លាន​នាក់​។ រហូត​មកដល់ពេលនេះ មានប្រទេសចំនួន ៧១ បា​នទទួលស្គាល់ថា វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ។​ នា​ឆ្នាំ២០១៨​ វៀតណាមបានចុះហត្ថ​លេខាលើកិច្ចព្រមព្រៀងគ្រប់​ជ្រុងជ្រោយ និងជឿន​លឿនសម្រាប់​ភាព​ជាដៃ​គូយុទ្ធសាស​ស្ត្រអ​ន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ស​ហភាពអឺរ៉ុប ​(EVFTA)។ នា​បច្ចុប្បន្ន​នេះ វៀតណាមបានចូលរួមកិ​ច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១​៦។ ហេតុដូច្នេះ វៀ​តណាម​ទទួល​បាន​ការជឿទុក​ចិត្តបោះឆ្នោតជ្រើសតាំងជាសមាជិកគ​ណកម្មការច្បាប់​ពាណិ​ជ្ជកម្ម​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​អាណត្តិពី​ឆ្នាំ២០១៨ដល់ ឆ្នាំ ២០២​២។​

បង្កើន​ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ​ឆ្នាំ​២០១៨ ក៏បាន​គូសសញ្ញា​នូវលទ្ធផល​គួរឲ្យកត់​សម្គាល់​លើវិស័យ​ការទូត​ព​ហុភាគីរ​បស់វៀតណាម។ ក្រៅ​ពីការដែល​វៀត​ណាម​បាន​ជាប់ឆ្នោត​ជាសមាជិក​គណកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិរបស់​អង្គការសហ​ប្រជាជាតិ​ជាលើក​ដំបូងនិង​មន្ទីរពេទ្យចល័តរបស់​វៀត​ណាម​ចូល​រួម​កង​​កម្លាំង​រក្សាសន្តិភាពរ​បស់អង្គ​ការសហប្រជាជាតិជាលើកដំបូ​ងនោះ វៀតណា​មក៏បាន​ចូលរួម​វេទិកាពិ​ហុភាគី​ជា​ច្រើនទៀត​ផង (ដូចជា កិច្ចប្រជុំ G7 បើកទូលាយ កិច្ច​ប្រជុំកំពូលអាស៊ាន ​និងកិច្ច​ប្រជុំកំពូល​ស្ដីពីកិច្ច​​សហប្រតិបត្តិការមេគង្គ ​ជ៉ុបជាដើម) ជាពិ​សេ​សសន្និសីទ​វេទិកាសេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​ក្នុង​ឆ្នាំ 2018 (WEF-ASEAN) ដែលវៀ​តណាមបានទទួលរៀបចំនៅ​ទីក្រុងហាណូយបា​ន បន្សល់ទុក​នូវការ​គូសសញ្ញា​យ៉ាង​​ជ្រាល​ជ្រៅអំពីប្រទេសវៀត​ណាម ធ្វើសមាហរណកម្ម។ប្រធា​ន WEF លោក Borge Brende បាន​ឲ្យដឹង​ថា៖
 
“ក្នុង​រយៈពេល ២៧ ឆ្នាំរៀបចំវេទិកា WEF តំបន់អាស៊ាន និងអាស៊ីបូព៌ាមក នេះគឺ​ជាវេទិកា​ដែល​ទទួល​បាន​ជោគ​ជ័យ​បំផុត។ វៀតណាមបានឆ្លងកាត់ដំ​ណាក់កាលអភិវឌ្ឍន៍គួរឲ្យក​ត់សម្គាល់​។ វេទិការ​លើក​នេះទាក់​ទាញ​បាន​ការចូលរួម របស់ថ្នាក់ដឹកនាំបណ្ដាប្រទេស អា​ស៊ីបូព៌ា តំបន់ និងសហគ្រាសជួរមុខយ៉ាងច្រើន​កុះករ​។ យើង​ខ្ញុំវាយតម្លៃខ្ព​ស់ចំពោះការរៀបចំវេទិកានេះប្រកដោយជោ​គជ័យរបស់វៀត​ណាមផងដែរ“។

នាឆ្នាំ​ ២០១៩ វៀតណាមបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយឯករាជ្យភាព ម្ខាស់ការ និង បន្តរក្សាទំនាក់​ទំនង​បើកទូលាយ​ជាមួយប្រទេសទាំងអស់ ក៏​ដូចជា​ចូល​រួម​ចំណែក​ទៅក្នុង​បញ្ហា​រួម​របស់​សហគមន៍​អន្តរជាតិ​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin។

Top