• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

នេះជាសកម្មភាពស្ថិតក្នុងព្រឹត្តិការណ៍ជា នៅខាងក្រៅសម័យប្រជុំលើកទី៧០ នៃគណៈកម្មការស្តីពីឋានៈស្ត្រី (CSW) របស់អង្គការសហប្រជាជាតិ។

ទិដ្ឋភាពនៃពិធី (រូបថត៖ Thanh Tuan/TTXVN)

 

នាថ្ងៃទី១២ ខែមីនា ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ   នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានសម្របសម្រួលជាមួយវេទិកាស្ត្រីពិភពលោក (WIF) រៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ "យុត្តិធម៌ដោយគ្មានឧបសគ្គ៖ ប្រគល់សិទ្ធិអំណាចសម្រាប់ស្ត្រី និងយុវជនក្នុងវិស័យច្បាប់ និងភាពជាអ្នកដឹកនាំ"។ នេះជាសកម្មភាពស្ថិតក្នុងព្រឹត្តិការណ៍ជា នៅខាងក្រៅសម័យប្រជុំលើកទី៧០ នៃគណៈកម្មការស្តីពីឋានៈស្ត្រី (CSW) របស់អង្គការសហប្រជាជាតិ។

នៅក្នុងវេទិកានេះ ឯកអគ្គរដ្ឋទូតលោក ដូ ហ៊ុង វៀត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាម ប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការធានាការទទួលបានយុត្តិធម៌សម្រាប់ស្ត្រីនិងកុមារី គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយចីរភាព; ទទួលស្គាល់ថា ទោះបីជាមានវឌ្ឍនភាពច្រើនក៏ដោយ ប៉ុន្តែស្ត្រី និងយុវជននៅតែប្រឈមមុខនឹងឧបសគ្គ ក្នុងការទទួលបានប្រព័ន្ធច្បាប់ និងសេវាជួយឧបត្ថម្ភផ្នែកច្បាប់។ លោក ឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាម ក្នុងការជំរុញសមភាព យេនឌ័រ និងបង្កើនសិទ្ធិអំណាចដល់ស្ត្រី តាមរយៈការកែលម្អជាបន្តបន្ទាប់នៃប្រព័ន្ធច្បាប់ និងគោលនយោបាយស្តីពីសមភាពយេនឌ័រ ការលើកកម្ពស់ការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យផ្សេងៗ និងបង្កើនការអប់រំ និងបង្រួមគម្លាតយេនឌ័រឌីជីថល តាមនោះ បង្កើតលក្ខខណ្ឌសម្រាប់ស្ត្រី និងកុមារីក្នុងការទទួលបានព័ត៌មាន សេវាកម្ម និងយន្តការការពារផ្នែកច្បាប់ កាន់តែល្អប្រសើរជាង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាព្រឹកថ្ងៃទី ១៥ខែមិនានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា លោកស្រី ឡេ ធីប៊ីច ត្រឹន បានអញ្ជើញអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ដោយទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅការិយាល័យបោះ ឆ្នោតលេខ ២១ ក្នុងអង្គភាពបោះឆ្នោតលេខ៧ សង្កាត់តីហូ ទីក្រុងហាណូយ។

Top