• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើតចំណាប់អារម្មណ៍នៅ WEF ក្នុងដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រី Pham Minh Chinh

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានបញ្ចប់ដោយជោគជ័យ នូវដំណើរទស្សនកិច្ចចូលរួមសន្និសីទអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក (WEF) នៅទីក្រុង Dalian និងធ្វើការនៅប្រទេសចិនចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៧ ខែមិថុនា។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងសុន្ទរកថានៅសម័យបើកកិច្ចប្រជុំពេញអង្គនៃសន្និសីទ WEF Dalian ២០២៤។ (រូបថត៖ VGP/Nhat Bac)

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានឲ្យដឹងថា លោក នាយករដ្ឋមន្ត្រី Pham Minh Chinh គឺជាមេដឹកនាំមួយក្នុងចំណោមប្រមុខរដ្ឋ/រដ្ឋាភិបាល ចំនួនពីររូប ដែលត្រូវបាន WEF និងប្រទេសម្ចាស់ផ្ទះចិន អញ្ជើញចូលរួមសន្និសីទនេះ។ លោកនាយករដ្ឋមន្ត្រីបាននាំយកសារសំខាន់ៗជាច្រើន ទាំងនៅក្នុងសន្និសីទ ក៏ដូច ជាក្នុងជំនួបជាមួយដៃគូនានាផងដែរ។ ជាមួយនឹងការរំលេចក្នុងសុន្ទរកថាពិសេសនៅ សម័យបើកកិច្ចប្រជុំពេញអង្គ នៅចំពោះមុខភ្ញៀវកិត្តិយសប្រមាណ ១៧០០ នាក់ មកពីប្រទេសចំនួន ៨០ លោកនាយករដ្ឋមន្ត្រីបានថ្លែងសារយ៉ាងជ្រាលជ្រៅ និងរស់ រវើកអំពីសមិទ្ធិផលសេដ្ឋកិច្ចសង្គមដ៏លេចធ្លោ ស្តីពីគោលជំហរ ចក្ខុវិស័យ និងទិសដៅ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់បក្ស និងរដ្ឋវៀតណាម។ ការចែករំលែករបស់ លោកនាយករដ្ឋមន្ត្រីទទួលបានវាយតម្លៃខ្ពស់ដោយដៃគូសហគមធុរកិច្ច ដែលបង្ហាញ តាមរយៈការយកចិត្តទុកដាក់និងបំណងចង់វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងឧស្សាហកម្មនិងវិស័យថ្មីៗ។

លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសចិន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួប ពិភាក្សា និងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន; បានទទួលជួបមេដឹកនាំ នៃសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសធំៗរបស់ចិនមួយចំនួន។ តាមនោះ លទ្ធផល និង អត្ថន័យនៃជំនួបពិភាក្សា និងជំនួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនត្រូវបាន បង្ហាញក្នុងទិដ្ឋភាពជាច្រើន។ នោះគឺ៖ ការពង្រឹងនិងពង្រីកទំនុកចិត្តនយោបាយរវាង ភាគីទាំងពីរ លើកកំពស់តួនាទីតម្រង់ទិសដ៏សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី; អះអាងនូវការយកចិត្តទុកដាក់ខ្ពស់របស់បក្ស រដ្ឋនៃភាគីនីមួយៗចំពោះទំនាក់ទំនង រវាងប្រទេសទាំងពីរ ក៏ដូចជាតួនាទី និងឋានៈពិសេសនៃទំនាក់ទំនងទ្វេភាគីក្នុងគោល នយោបាយកិច្ចការបរទេសរួមរបស់ប្រទេសនីមួយៗ។ មេដឹកនាំនៃប្រទេសទាំងពីរក៏ បានឯកភាពដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានសមហេតុផល ហើយរួមគ្នារក្សា បរិយាកាសសន្តិភាព និងស្ថិរភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top