• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចអាមេរិកធ្វើអាជីវកម្មនៅវៀតណាម

នាព្រឹកថ្ងៃទី ១៣ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយតំណាង សហគមន៍ធុរកិច្ចអាមេរិកដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ Lai Hoa/VOV)

នេះជាជំនួបលើកទី២ រវាងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងធុរកិច្ចអាមេរិកក្នុងរយៈពេលតែ ២ ខែប៉ុណ្ណោះ ដើម្បីរួមគ្នាលុបបំបាត់ឧបសគ្គនិងបង្កើតលក្ខខណ្ឌអំណោយផលបំផុត សម្រាប់សហគមន៍ធុរកិច្ចអាមេរិកធ្វើប្រតិបត្តិការ នៅវៀតណាម។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសន្ទនាជាមួយដៃគូនិងធុរកិច្ចអាមេរិក ហើយសង្ឃឹម ថា អង្គភាពអាជីវកម្មអាមេរិកនឹងមានសំឡេងទៅកាន់រដ្ឋបាលលោកត្រាំ អំពីកិច្ចខិតខំប្រឹងប្រែង និងសុច្ឆន្ទៈរបស់វៀតណាម ដើម្បីឲ្យភាគីទាំងពីរអាចសម្រេចបាននូវកិច្ចព្រមព្រៀងពន្ធគយ ដែលផ្តល់ផលប្រយោជន៍សម្រាប់ភាគីទាំងពីរនាពេលឆាប់ៗនេះ។ តាមលោកនាយករដ្ឋមន្ត្រី វៀតណាមបានដោះស្រាយយ៉ាងសកម្មនូវកង្វល់របស់ភាគីអាមេរិកនិងធុរកិច្ចអាមេរិក; ប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់នឹងការក្លែងបន្លំពាណិជ្ជកម្ម; ធ្វើកំណែទម្រង់បែបបទរដ្ឋបាល កាត់បន្ថយពេលវេលាដើម្បីដោះស្រាយនីតិវិធីរដ្ឋបាល និងកាត់បន្ថយការចំណាយលើនីតិវិធីរដ្ឋបាលសម្រាប់ប្រជាជន និងអាជីវកម្ម។

លោកនាយករដ្ឋមន្ត្រីបានអះអាងនូវទស្សនៈរបស់វៀតណាមក្នុងការបង្កលក្ខណៈងាយស្រួលនិងការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់អង្គភាពអាជីវកម្ម ក្នុងនោះមានធុរកិច្ចអាមេរិក ដើម្បីឲ្យអង្គភាពអាជីវកម្មអាចសហការ វិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាម។

“ឈរលើស្មារតី ដែលរដ្ឋាភិបាលដើរតួនាទីស្ថាបនា ធុរកិច្ចនិងប្រជាជនជាមជ្ឈមណ្ឌល របៀបរបបជាកម្លាំងចលករ និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានគ្រឹះសម្រាប់យើងរួមគ្នាដើម្បីឈ្នះ និងអភិវឌ្ឍរួមគ្នា។ ក្នុងនោះមានការចូលរួមរបស់ធុរកិច្ចអាមេរិកនៅវៀតណាម។ រដ្ឋាភិបាលវៀតណាមជានិច្ចកាលប្តេជ្ញាបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មអាមេ រិកដើម្បីធ្វើអាជីវកម្មនិងអភិវឌ្ឍន៍; ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នក; តែងតែបង្កលក្ខណៈសម្រាប់ការអភិវឌ្ឍ...ដើម្បីឱ្យភាគីទាំងសងខាងអាចអភិវឌ្ឍន៍ជាមួយគ្នា និងរីករាយនៅពេលសម្រេចបានលទ្ធផលវិជ្ជមាន”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ។

តំណាងស្ថានទូតអាមេរិកប្រចាំនៅវៀតណាម សភាពាណិជ្ជកម្មអាមេរិកនៅទីក្រុងហាណូយនិងតំណាងសហគ្រាសធំៗរបស់អាមេរិកដូចជា Boeing, Molex, Excelerate Energy, Abbott, Coca-Cola, GE Vernova ជាដើម បានវាយតម្លៃខ្ពស់ចំពោះសុច្ឆន្ទៈរបស់រដ្ឋាភិបាលវៀតណាម បរិយាកាសវិនិយោគ និងធ្វើអាជីវកម្មរបស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

មហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៥៖ វៀតណាម ជាគោលដៅថ្មីដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ

មហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៥៖ វៀតណាម ជាគោលដៅថ្មីដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកផលិតភាពយន្តអន្តរជាតិ

នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes លើកទី ៧៨ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម សម្របសម្រួលជាមួយសមាគមផ្សព្វផ្សាយនិងអភិវឌ្ឍន៍ភាពយន្តវៀតណាមបានរៀបចំសិក្ខាសាលា “វៀតណាម - ទីផ្សារថាមវន្តនៅអាស៊ី និងជាគោលដៅថ្មីសម្រាប់ក្រុមផលិតភាពយន្តអន្តរជាតិ”។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីអ្នកផលិតភាពយន្តអន្តរជាតិ អ្នកដឹកនាំរឿង អ្នកជំនាញ និងដៃគូជាច្រើន។

Top