• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងបន្តបើកទ្វារសេដ្ឋកិច្ចនិងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក

ទន្ទឹមនឹងនោះ ចាត់ទុកសហគ្រាសក្នុងប្រទេសនិងសហគ្រាស FDI ជាកត្តាជំរុញកំណើនដ៏សំខាន់ និងជំរុញកំណែទម្រង់រដ្ឋបាលផងដែរ។
  ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ MPI)  

នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានជួបសន្ទនាជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) រួមជាមួយតំណាងសហគ្រាសចំនួន ៥០ របស់អាមេរិកដែលកំពុងធ្វើអាជីវកម្ម និងវិនិយោគនៅវៀតណាម ដឹកនាំដោយលោក Mr. លោក Michael Michalak នាយកប្រតិបត្តិប្រចាំតំបន់ - USABC និងជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម។

លោករដ្ឋមន្ត្រី Nguyen Chi Dung បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តបើកទ្វារសេដ្ឋកិច្ចរបស់ខ្លួន ធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក  ធ្វើកំណែទម្រង់សេដ្ឋកិច្ច ដើម្បីលើកកម្ពស់គុណភាពនិងការប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ចាត់ទុកសហគ្រាសក្នុងប្រទេសនិងសហគ្រាស FDI ជាកត្តាជំរុញកំណើនដ៏សំខាន់ និងជំរុញកំណែទម្រង់រដ្ឋបាលផងដែរ។

រីឯខ្លួនវិញ លោក Michalak បានបញ្ជាក់ថា វៀតណាមនឹងបន្តក្លាយជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនអាមេរិកនាពេលខាងមុខ។ សហគមន៍ធុរកិច្ចអាមេរិកវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងកំណែទម្រង់រដ្ឋបាល និងការកែលម្អបរិយាកាសវិនិយោគក្នុងរយៈពេលកន្លងមក។ សហគ្រាសអាមេរិកប្តេជ្ញាបន្តវិនិយោគ និងពង្រីកសកម្មភាពអាជីវកម្មនៅវៀតណាមនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top