• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងដំណើរការផ្លាស់ប្តូរបៃតងឌីជីថលរបស់តំបន់

នេះគឺជាព្រឹត្តិការណ៍ទីពីរនៅខាងក្រៅសន្និសីទថ្នាក់រដ្ឋមន្ត្រីក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (IPEF) ក្នុងឆ្នាំនេះ និងជាកិច្ចប្រជុំផ្ទាល់លើកដំបូងដែលធ្វើឡើងនៅខាងក្រៅសហរដ្ឋអាមេរិកចាប់តាំងពី IPEF ត្រូវបានចាប់ផ្តើមនៅក្នុងខែឧសភាឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ថ្លែងក្នុងពិធីបើកវេទិកាអ្នកវិនិយោគសេដ្ឋកិច្ចស្អាតនៅប្រទេសសិង្ហបុរី (ប្រភពរូបភាព៖ TTXVN)

វេទិកាវិនិយោគិនសេដ្ឋកិច្ចស្អាតបានបើកនាថ្ងៃទី ៦ មិថុនា នៅប្រទេសសិង្ហបុរី។ នេះគឺជាព្រឹត្តិការណ៍ទីពីរនៅខាងក្រៅសន្និសីទថ្នាក់រដ្ឋមន្ត្រីក្រប ខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (IPEF) ក្នុងឆ្នាំនេះ និងជាកិច្ចប្រជុំផ្ទាល់លើកដំបូងដែលធ្វើឡើងនៅខាងក្រៅសហរដ្ឋអាមេរិកចាប់តាំង ពី IPEF ត្រូវបានចាប់ផ្តើមនៅក្នុងខែឧសភាឆ្នាំ ២០២២។

គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជ កម្ម លោក Nguyen Hong Dien បានចូលរួមសន្និសីទ ក៏ដូចជាវេទិការដោយមានការចូលរួមចំណែកវិជ្ជមាន និងសំខាន់ៗជាច្រើន។ នៅខាងក្រៅសន្និសីទ លោករដ្ឋមន្ត្រី Nguyen Hong Dien បានជួបជាមួយគណៈប្រតិភូអាមេរិក និងសិង្ហបុរី ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗក្នុងពាណិជ្ជកម្មទ្វេ ភាគី ក៏ដូចជាសកម្មភាពសហប្រតិបត្តិការសក្តានុពលលើបរិមាណថាមពលឡើងវិញ។

លោករដ្ឋមន្ត្រី Nguyen Hong Dien បានសង្កត់ធ្ងន់ថា វៀតណាមមានសក្ដានុពលជាច្រើនសម្រាប់ពាណិជ្ជកម្មអគ្គិសនីឆ្លងដែន ហើយចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រឹងការតភ្ជាប់បណ្តាញអគ្គិសនីក្នុងអាស៊ាន។ វៀតណាមសង្ឃឹមថា តាមរយៈក្រុមការងារ បណ្តាប្រទេសនានានឹងចែក រំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍថាមពលខ្យល់នៅឆ្នេរសមុទ្រការកសាង ប្រព័ន្ធខ្សែបញ្ជូនថាមពលក្រោមដី និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។

ក្នុងឱកាសនេះ គណៈប្រតិភូវៀតណាមក៏បានចូលរួមកិច្ចប្រជុំត្រីភាគី វៀតណាម-សិង្ហបុរី-អាមេរិកផងដែរ។ នៅទីនេះ គណៈប្រតិភូវៀតណាមបានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួនក្នុងការពង្រឹងការតភ្ជាប់បណ្តាញអគ្គិសនីក្នុងតំបន់អាស៊ាន ក៏ដូចជារវាងវៀតណាម និងសិង្ហបុរី ព្រមទាំងបានសន្យាថា វៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីរួមជាមួយនឹងសិង្ហបុរី សហរដ្ឋអាមេរិក ស្រាវជ្រាវយន្តការ គោលការណ៍ និងក្របខ័ណ្ឌនានាសំដៅ ជួយសម្រួលដល់ការអភិវឌ្ឍខ្សែកាបក្រោមបាតសមុទ្រ ក្នុងគោលបំណង គាំទ្រដល់ការធ្វើពាណិជ្ជកម្មអគ្គិសនីឆ្លងដែនស្របតាមបទប្បញ្ញត្តិនៃច្បាប់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top