• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអ៊ីតាលី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ និងច្បាប់

ចាប់ពីថ្ងៃទី ១៩ - ២១ ខែតុលា គណៈប្រតិភូក្រសួងយុត្តិធម៌ ដឹកនាំដោយអនុរដ្ឋមន្ត្រី លោក Phan Chi Hieu បានអញ្ជើញទៅបំពេញទស្សនកិច្ច និងធ្វើការនៅសាធារណរដ្ឋអ៊ីតាលី។
  គណៈប្រតិភូក្រសួងយុត្តិធម៌បានជួបធ្វើការជាមួយក្រុមប្រឹក្សាយុត្តិធម៌ជាតិអ៊ីតាលី។ (រូបថត Hai Linh/TTXVN)  

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយក្រសួងយុត្តិធម៌អ៊ីតាលី ក្រុមប្រឹក្សាយុត្តិធម៌ជាតិអ៊ីតាលី ក្រុមប្រឹក្សាប្រថាប់ត្រាជាតិអ៊ីតាលី   ទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិ (ICA) នៅទីក្រុងរ៉ូម សាកលវិទ្យាល័យ Sapienza នៅទីក្រុងរ៉ូម និងស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី។

ក្នុងជំនួបពិភាក្សាការងារជាមួយក្រសួងយុត្តិធម៌អ៊ីតាលី ភាគីទាំងពីរបានពិនិត្យដំណើរការកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌ និងច្បាប់ ជាពិសេស ចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ រវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក៏បានទៅទស្សនា និងជួបធ្វើការជាមួយ ICA នៅទីក្រុងរ៉ូម និងស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី។ ប្រធាន ICA នៅទីក្រុងរ៉ូម - សាស្ត្រាចារ្យ Giovanni Giangreco Marotta ក៏បានចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយវិវាទ តាមរយៈមជ្ឈត្តកម្មអន្តរជាតិ ក៏ដូចជាបទពិសោធន៍ក្នុងការបណ្តុះបណ្តាល និងការកសាងក្រុមមជ្ឈត្តកម្មអន្តរជាតិផងដែរ។ អនុរដ្ឋមន្ត្រីលោក Phan Chi Hieu បានអះអាងនូវឧត្តមភាពនៃវិធីសាស្ត្រដោះស្រាយវិវាទតាមរយៈមជ្ឈត្តកម្មអន្តរជាតិ ហើយសង្ឃឹមថា ICA នឹងជួយពិគ្រោះយោបល់ខាងវិជ្ជាជីវៈ ដល់ភាគីវៀតណាមក្នុងពេលឆាប់ៗនេះ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំវិស័យកសិកម្មក្លាយជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនីហ្សេរីយ៉ា

នាំវិស័យកសិកម្មក្លាយជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនីហ្សេរីយ៉ា

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរត្រូវធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីនាំយកកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ខ្លឹមសារ និងប្រសិទ្ធភាព។

Top