• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអេហ្ស៊ីបលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ

នាថ្ងៃទី៤ ខែមិថុនា នៅទីស្នាក់ការនៃក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ និងពលរដ្ឋអេហ្ស៊ីប អនុរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិលោក Samar Al-Ahdal បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ អេហ្ស៊ីប លោក ង្វៀន ណាម​យឿង ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្នុងក្របខ័ណ្ឌនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០២៥។

អនុរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ លោកស្រី Samar Al-Ahdal បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក ង្វៀន ណាម យឿង (រូបថត៖ VNA)

ក្នុងជំនួបធ្វើការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំកម្មវិធីសកម្មភាពអនុវត្តន៍ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ អេហ្ស៊ីបនាពេលខាងមុខ។ ភាគីអេហ្ស៊ីបសង្ឃឹមថា កិច្ចប្រជុំនេះនឹងរួមចំណែកជំរុញទិសដៅសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដូចជាការទូត ពាណិជ្ជកម្ម ឧស្សាហកម្ម ប្រព័ន្ធផ្សព្វផ្សាយ...។ អេហ្ស៊ីបក៏មានបំណងចង់សហការរៀបចំវេទិកាធុរកិច្ច និងវិនិយោគទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះនាពេលខាងមុខ ដោយមានគោលបំណងបង្កើតវេទិកាសម្រាប់វិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសធុរកិច្ចថ្មីៗក្នុងវិស័យផ្សេងៗ ដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសកំណើនប្រកបដោយការរួមបញ្ចូល និងបង្កើនអន្តរកម្មក្នុងវិស័យឯកជន។

ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VNA)

នៅខាងវៀតណាម ឯកអគ្គរដ្ឋទូត ង្វៀន ណាំយឿង បានសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីសកម្មភាពនេះគឺជាជំហានជាក់ស្តែងមួយឆ្ពោះទៅរកការសម្រេចបាននូវក្របខ័ណ្ឌនៃភាព ជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អេហ្ស៊ីប ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋ លឿង គឿងនៅអេហ្ស៊ីបក្នុងខែសីហា ឆ្នាំ២០២៥។ ក្នុងរយៈពេលកន្លងមក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងស្ថាប័នពាក់ព័ន្ធបានរក្សាការផ្លាស់ប្តូរជាប្រចាំជាមួយដៃគូអេហ្ស៊ីប ដើម្បីឯកភាពលើខ្លឹមសារនៃការងារ និងភារកិច្ចអង្គការពាក់ព័ន្ធ រួមទាំងដំណើរការសិក្សាអាចធ្វើទៅបាន លើលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរ៕

តាម​ /vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top