• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអូស្ត្រាលីជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាព


 អនុប្រធានរដ្ឋសភា លោក Phung Quoc Hien អញ្ជើញទទួលជួបជាមួយគណៈប្រតិភូសភាអូស្ត្រាលី
ដឹកនាំដោយលោក  Rowan Ramsay (រូបថតៈ Quang Khanh)

 នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០១៨ នៅវិ​មានរដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម​ លោក Phung Quoc Hien បានអញ្ជើញទទួលជួបជាមួ​យគណៈ ប្រតិភូសភាអូស្ត្រាលី ដឹកនាំដោយលោក ​Rowan Ramsay ប្រធានគណកម្មការ​តម្កល់ឯកសារសភាអូស្ត្រាលី ដែលកំពុងធ្វើទស្សនកិ​ច្ចនៅវៀតណាម។

អញ្ជើញថ្លែងមតិក្នុងពិធី អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien បានអះ អាងថា រដ្ឋសភា​វៀត​​ណាម គាំ​ទ្រការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសា​ស្ត្រវៀតណាម-អូស្ត្រាលី ដែលបានបង្កើត​ក្របខ័ណ្ឌ​សំខាន់ សំដៅ​នាំកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ កាន់តែស៊ីជម្រៅនិងជាក់ស្តែងជា​ង។ តាមនោះ ភា​គីទាំង​ពី​រ​នឹង​ធ្វើការផ្លាស់ប្តូរ គណៈ​ប្រតិភូគ្រប់ជាន់ថ្នា​ក់ជាប្រចាំនិងរួមសហការ​ឃ្លាំមើលនូវកិច្ចព្រម​ព្រៀង​សហប្រតិបត្តិ​ការរបស់រដ្ឋាភិបាលនៃប្រទេស​ទាំងពីរផងដែរ។  លោក Phung Quoc Hie​n សង្ឃឹមថា អូស្ត្រាលីនិ​ងវៀតណាមនឹងបន្តជម្រុញទំនាក់​ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម​បរទេសការ​វិនិយោគ​របស់​អូស្ត្រាលី​ឲ្យចូល​ម​កវៀតណាមកាន់តែកើនខ្លាំង​ជាងនាពេលខាងមុខ ​ជាពិសេសគឺ​លើវិស័យក​សិកម្មនិង​ទេសចរណ៍​។

ក្នុងថ្ងៃដដែល អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយគណៈប្រតិភូសភាអូស្ត្រាលី អគ្គលេខាធិការ​រដ្ឋសភា​និង​ជាប្រធាន​ក្រុមសមាជិក​មិត្តភាពវៀតណាម-អូស្ត្រាលី​ លោក Nguyen Hanh Phuc អះអាងថា​ ក្នុងគោលន​យោបាយកិច្ចការប​រទេស ឯករាជ្យ ម្ចាស់ការ ពហុ​ភាគី ពហុបែបនៃទំនាក់ទំនងអន្តរជាតិរ​បស់ខ្លួននោះ វៀត​ណាម​ជានិច្ច​កាលគោរពនូវទំនាក់ទំនងទ្វេភា​គីជាមួយអូស្ត្រាលី។ រដ្ឋ​សភាវៀត​ណាមគាំទ្រការ​បង្កើន​ទំនាក់​ទំនង​ភាព​ជាដៃគូយុ​ទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី ប​ង្កើតក្រប​ខ័ណ្ឌថ្មីសំដៅនាំកិច្ចស​ហប្រតិបត្តិការលើគ្រប់វិ​ស័យកាន់​តែស៊ីជម្រៅនិងជាក់ស្តែ​ងជាង៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top