• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអូម៉ង់ពិគ្រោះយោបល់នយោបាយជាលើកទីបី

ជាក់ស្ដែង ភាគីទាំងពីរបានលើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ចូលរួមពិព័រណ៍នៅប្រទេសនីមួយៗ ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការ និងធ្វើអាជីវកម្ម ក៏ដូចជាអនុវត្តន៍យ៉ាងសកម្មនូវរាល់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួចមក។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Cuong (រូបថត៖ vnanet.vn)

យោងតាមកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែតុលា នៅអូម៉ង់ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Cuong និងអនុរដ្ឋមន្រ្តីការបរទេសអូម៉ង់ លោក Khalifa Bin Ali Al Harthy បានអញ្ជើញធ្វើជាសហអធិតតីក្នុងជំនួបពិគ្រោះយោបល់នយោបាយជាលើកទី ៣ រវាងវៀតណាមនិងអូម៉ង់។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអូម៉ង់លើកនេះ លោក Nguyen Quoc Cuong បានជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលអូម៉ង់ជាច្រើនរូប និងចូលរួមពិព័រណ៍ទេសចរណ៍ និងម្ហូបអាហារអូម៉ង់។ នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានផ្លាស់ប្តូរវិធានការ ដើម្បីជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ពលកម្ម កសិកម្ម វប្បធម៌ និងទេសចរណ៍ ។ ជាក់ស្ដែង ភាគីទាំងពីរបានលើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ចូលរួមពិព័រណ៍នៅប្រទេសនីមួយៗដើម្បីស្វែងរកឱកាសសហប្រតិបត្តិការ និងធ្វើអាជីវកម្ម ក៏ដូចជាអនុវត្តន៍យ៉ាងសកម្មនូវរាល់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួចមកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top