• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអង្គការសហប្រជាជាតិសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត ណាមលោក Pham Minh Chinh បានទទួលជួបលោកស្រី Pauline Tamesis អ្នក សម្របសម្រួលអង្គការសហប្រជាជាតិនិងជាប្រធានតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៧៨ ទិវាបង្កើតអង្គការនេះ (ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣)។
ទិដ្ឋភាពនៃជំនួប។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះពហុភាគីនិយម ដោយមានអង្គការសហ ប្រជាជាតិដើរតួនាទីជាមជ្ឈភាព ការជំរុញសាមគ្គីភាពអន្តរជាតិ ការគោរពតាមធម្មនុញ្ញអង្គ ការសហប្រជាជាតិ ច្បាប់អន្តរជាតិ ដាក់ប្រជាជនជាមជ្ឈភាព; ត្រៀមខ្លួនជាស្រេចចែក រំលែកបទពិសោធន៍ រួមចំណែកយ៉ាងសកម្មនិងម្ចាស់ការថែមទៀតទៅក្នុងការងាររួម របស់អង្គការសហប្រជាជាតិ និងការដោះស្រាយបញ្ហាធំៗលើពិភពលោក។ ដើម្បីរួម ចំណែកធានាសន្តិសុខស្បៀងអាហារសកល វៀតណាមអាចនាំចេញអង្ករបាន ប្រមាណ ៧,៥លានតោនក្នុងឆ្នាំនេះ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ត គំនិតផ្តួចផ្តើមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីការផ្លាស់ប្តូរប្រព័ន្ធ ស្បៀងអាហារប្រកបដោយចីរភាព។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បាន អះអាងថា វៀតណាមជានិច្ចកាលគោរព ផ្ទៀងស្តាប់ និងស្នើឱ្យទីភ្នាក់ងារនានារបស់ អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បន្តផ្តល់ប្រឹក្សានូវគោលនយោបាយ ជួយឧបត្ថម្ភការកែលម្អស្ថាប័ន ការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកំពស់ សមត្ថភាពអភិបាលកិច្ចជាតិ ព្រមទាំងស្នើឲ្យអង្គការសហប្រជាជាតិជួយឧបត្ថម្ភ វៀតណាមក្នុងការកៀរគរធនធានហិរញ្ញវត្ថុ បម្រើការអភិវឌ្ឍ។

រីឯខ្លួនវិញ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងជាប្រធានតំណាង ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការ ភាពស្វាហាប់ និងការរួម ចំណែកយ៉ាងសកម្មរបស់វៀតណាមនៅក្នុងអង្គការសហប្រជាជាតិ និងការងាររួម របស់សហគមន៍អន្តរជាតិ ជាពិសេសក្នុងការរួមចំណែកធានាសន្តិសុខស្បៀងអាហារ និងថែរក្សាសន្តិភាព។ ទន្ទឹមនឹងនោះ លោកស្រីបានសម្តែងការចាប់អារម្មណ៍ចំពោះ ការខិតខំប្រឹងប្រែងប្រកបដោយអព្ភូតហេតុរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងសមិទ្ធិផលនានាក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ គណៈ ប្រតិភូបានសម្តែងនូវបំណងចង់បន្តកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយវៀតណាម ដើម្បីជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលនាំប្រទេសវៀតណាមឈានទៅមុខ រីកសាយភាយទំនុកចិត្តដល់ប្រទេសជិតខាងបងប្អូន

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលនាំប្រទេសវៀតណាមឈានទៅមុខ រីកសាយភាយទំនុកចិត្តដល់ប្រទេសជិតខាងបងប្អូន

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មជ្ឈដ្ឋានអ្នកការទូត អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវនៅក្នុងប្រទេសជិតខាងបងប្អូនទាំងពីរ គឺឡាវ និងកម្ពុជា សុទ្ធតែកំពុងងាកមកយកចិត្តទុកដាក់ដល់ទីក្រុងហាណូយ ជាកន្លែងដែលមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមកំពុងប្រព្រឹត្តទៅ។

Top