• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឡាវបង្កើនការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិនិងតំបន់

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្ត សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ ដំណាក់កាល ២០២១-២០២៥។
 រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសឡាវ លោក Phoxay Khaykhamphithoune។ (រូបភាព៖ ក្រសួងការបរទេស)

នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសឡាវ លោក Phoxay Khaykhamphithoune មកជួបសម្ដែងការគួរសម ក្នុងឱកាសដែល លោកមកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសរវាងវៀតណាម-ឡាវ លើកទី៧ លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃ កិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេសទាំងពីរ។
លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្ត សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ ដំណាក់កាល ២០២១-២០២៥; សង្កត់ធ្ងន់ថា ក្នុងបរិបទដែលស្ថានភាពតំបន់និងពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគ ស្មាញនោះ ភាគីទាំងពីរត្រូវការបង្កើនការសម្របសម្រួលគោលជំហរ និងគាំទ្រគ្នាទៅ វិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់។ លោករដ្ឋមន្ត្រីបានអះអាងថា វៀត ណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រឡាវជាអតិបរមាដើម្បីទទួល ជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២៤។
មុននោះ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ កិច្ចប្រជុំពិគ្រោះយោបល់ នយោបាយ វៀតណាម - ឡាវ លើកទី៧ បានប្រព្រឹត្តទៅក្រោមសហអធិបតីភាពអនុ រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Quang Hieu និងអនុរដ្ឋមន្ត្រីការបរទេស ឡាវ លោក Phoxay Khaykhamphithoun៕

 ASIAD ២០៖ ​កីឡាវៀតណាមមានក្តីសង្ឃឹមសម្រាប់មេដាយបន្ថែមទៀត

ASIAD ២០៖ ​កីឡាវៀតណាមមានក្តីសង្ឃឹមសម្រាប់មេដាយបន្ថែមទៀត

នាថ្ងៃទី ២៥ ខែកញ្ញា ក្រុមកីឡាវៀតណាមបន្តស្វែងរកមេដាយបន្ថែមទៀតក្នុងការប្រកួត​បាញ់កាំភ្លើង ហែលទឹក និង​អត្តពលកម្ម នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ២០ (ASIAD ២០) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសជប៉ុន។

Top