• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសឹង្ហបុរីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យ Logistics

នាថ្ងៃទី ១៨ ខែតុលាឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានទទួលជួបជាមួយលោក Robert Yap នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន YCH ដែលជាសហគ្រាសឈានមុខគេនៃផ្នែក Logistics របស់សឹង្ហបុរីកំពុងមានបំណងវិនិយោគលើមជ្ឈមណ្ឌល Logistics មួយនៅវៀតណាមផងដែរ។

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានទទួលជួបជាមួយលោក Robert Yap
នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន YCH (រូបថត៖ vnanet.vn)

ក្នុងជំនួបនេះ លោក Robert Yap បានលើកឡើងថា សម្ព័ន្ធក្រុមហ៊ុនYCH បានសម្រេចចិត្តចូលរួមបណ្តាក់ទុនរួមគ្នាជាមួយសម្ព័ន្ធក្រុមហ៊ុនT&T ដើម្បីវិនិយោគក្នុងការអភិវឌ្ឍមជ្ឈមណ្ឌល Logistics និងគម្រោងកំពង់ផែអន្តរជាតិនៅខេត្ត Vinh Phuc។ ជាមួយនឹងឧត្តមភាពអំពីទីតាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនោះ មជ្ឈមណ្ឌលនេះនឹងបង្កើតជាចំណុចតភ្ជាប់សម្រាប់ចរន្តនៃខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញរវាងវៀតណាមអាស៊ាននិងទីផ្សារក្នុងតំបន់និងអន្តរជាតិ។ លោក Robert Yap បានអោយដឹងបន្ថែមថានៅក្នុងគម្រោងមជ្ឈមណ្ឌល Logistics នេះក្រៅពីការផ្តល់សេវា Logistics ទំនើបបំផុតក៏នៅមានវិទ្យាស្ថានបណ្តុះបណ្តាលជំនាញ Logistics ផងដែរ។ បច្ចុប្បន្ននេះ គម្រោងកំពុងបញ្ចប់ជំហានត្រៀមដើម្បីអាចចាប់ផ្តើមបើកការដ្ឋានសាងសង់នៅត្រីមាសទី ៣ ឆ្នាំ ២០២០។

អញ្ជើញជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានស្វាគមន៍គម្រោងវិនិយោគរបស់ YCH និង T&T ព្រមទាំងចាត់ទុកថានេះជាការបង្ហាញជាក់លាក់អំពីការអភិវឌ្ឍន៍វិជ្ជមាននៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី។ យោងតាមឧបនាយករដ្ឋមន្រ្តីគោលដៅរបស់វៀតណាមគឺដើម្បីកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានកម្រិតអន្តរជាតិ ដើម្បីកាត់បន្ថយចំណាយសម្រាប់អាជីវកម្ម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top