• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសិង្ហបុរីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

អនុរដ្ឋមន្រ្តីការបរទេស Nguyen Minh Vu ជួបពិភាក្សាតាមអ៊ិនធឺរណែតជាមួយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេរសសិង្ហបុរី Chee Wee Kiong  (រូបថត៖ ក្រសួងការបរទេសវៀតណាម)


នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Minh Vu បានជួបពិភាក្សាតាមអ៊ិនធឺរណែតជាមួយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសសឹង្ហបុរីលោក Chee Wee Kiong ដើម្បីផ្លាស់ប្តូរបទពិសោធន៍ស្តីពីវិធានការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ។

នៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តី លោក Nguyen Minh Vu បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះប្រទេសសិង្ហបុរីដែលបានផ្តល់ការគាំទ្រដល់ប្រទេសវៀតណាម ជាពិសេសការផ្តល់ជំនួយជាឧបករណ៍វេជ្ជសាស្ត្រចាំបាច់និងទាន់ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ កូវីដ ១៩។ លោកអនុរដ្ឋមន្រ្តីចង់ឲ្យសិង្ហបុរីជួយឧបត្ថម្ភឬផ្ទេរបន្តវ៉ាក់សាំងទៅវៀតណាមក្នុងពេលឆាប់បំផុតដែលអាចធ្វើបាន។

ចំណែកឯលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសសិង្ហបុរីបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការ ជឿទុកចិត្តនិងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួងការបរទេសទាំងពីរដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រសិង្ហបុរី-វៀតណាមលើវិស័យផ្សេងៗ ក្នុងនោះមានការឆ្លើយតបនឹងជំងឺរាតត្បាត ជំរុញការបើកចំហសេដ្ឋកិច្ចនិងរាំងស្កាត់មិនឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវរអាក់រអួល។  លេខាធិការអចិន្ត្រៃយ៍លោក Chee Wee Kiong ជឿជាក់ថាវៀតណាមនឹងគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ យ៉ាងឆាប់រហ័សដើម្បីឱ្យភាគីទាំងពីរអាចបើកទ្វារក្នុងពេលឆាប់ៗនេះ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរធ្វើដំណើរទៅវិញទៅមក។

ភាគីទាំងពីរបានពិភាក្សាលើមេរៀនបទពិសោធន៍ដែលត្រូវឆ្លងកាត់ក្នុងការគ្រប់គ្រងការរីករាល ដាលជំងឺរាតត្បាត ដោយឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចឡើងវិញ និងនាំប្រទេសជាតិចូលទៅក្នុងដំណាក់កាល “គន្លងថ្មី”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top