
រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh
រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh និង ឧត្តមស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmström ក៏បានពិភាគ្សាលំអិតអំពីបែបបទ និងដំណើការដែលអាចឆ្ពោះទៅការចុះហត្ថលេខា និង ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFT Aឱ្យបានឆាប់ៗ។
នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងព្រុចស៊ែល ប្រទេស បែលហ្សិកនោះ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុប ASEM លើកទី 12 រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានជួបធ្វើការជាមួយឧត្តមស្នងការអឺរ៉ុប ទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmström ស្តី ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និង កិច្ចព្រមព្រៀងគាំពារការវិនិយោគ IPA ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពដែលទទួលបាននារយៈពេលកន្លងទៅ។
រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh និង ឧត្តមស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmström ក៏បានពិភាគ្សាលំអិតអំពីបែបបទ និងដំណើការដែលអាចឆ្ពោះទៅការចុះហត្ថលេខា និង ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFT Aឱ្យបានឆាប់ៗ។ ឈរលើមូលដ្ឋាននេះ លោកTran Tuan Anh និង លោកស្រី Cecilia Malmströmបានចេញសេចក្តីប្រកាសរួម ស្តីពី EVFTA និង IPA ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម