ព័ត៌មាន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្លាយជាសសរស្តម្ភថ្មីដ៏សំខាន់ក្នុងទំនាក់ទំនងវៀតណាម-បារាំង 11/09/2026 នៅរសៀលថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកនៅវិមានអេលីសេ - វិមានប្រធានាធិបតីនៅទីក្រុងប៉ារីស អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) អញ្ជើញដំណើរការជំនួបពិភាក្សា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបពិភាក្សាគ្នា។ រូបថត៖ Thong Nhat/VNAក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញស្នើឱ្យប្រទេសទាំងពីរបើកទូលាយការស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងនោះមានវិទ្យាសាស្ត្រអវកាសនិងការផ្ទេរធ្វើជាម្ចាស់ បច្ចេកវិទ្យា; លោកក៏បានស្នើការគាំទ្រវៀតណាមក្នុងការការអភិវឌ្ឍបច្ចេកវិទ្យាកង់ជាបណ្តើរៗ។ ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង បានសម្តែងបំណងប្រាថ្នាចង់ឲ្យប្រទេសទាំងពីរ នឹងមានគម្រោងទ្រង់ទ្រាយធំ និងថ្មីក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ ក្នុងពេលឆាប់ៗនេះ។ដោយសង្កត់ធ្ងន់លើការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ក្នុងក្រប ខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) អគ្គលេខាបក្សប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យប្រទេសបារាំង ពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)។ ក្នុងពេលជាមួយគ្នានេះ ជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿង IUU ឆាប់ៗនេះ និងគាំទ្រដល់ការអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាពរបស់វៀតណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឱ្យប្រទេសបារាំងធ្វើឱ្យនីតិវិធីទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាមមានភាពសាមញ្ញ ដើម្បីបង្កើនវិស័យទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ទាក់ទងនឹងទិសដៅសហប្រតិបត្តិការនាពេលអនាគត អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានយល់ព្រមអនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឯកទេសបន្ថែមទៀត ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ក្នុងបរិបទថ្មី។ នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ វៀតណាម និងបារាំងនឹងផ្តោតលើការអភិវឌ្ឍឧស្សាហកម្ម និងសេវាកម្មជាយុទ្ធសាស្ត្រ ជាពិសេសការលើកកម្ពស់គំរូភ្ជាប់ខ្សែសង្វាក់តម្លៃក្នុងទិសដៅ៖ បច្ចេកវិទ្យាបារាំង - ផលិតកម្មវៀតណាម - ការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។អញ្ជើញពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និងអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពក្នុងការធ្វើនាវាចរណ៍ អាកាសចរណ៍ និងពាណិជ្ជកម្មក្មានការរារាំង; ដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុង បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើនរវាងក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ ដោយង្ហាញយ៉ាងច្បាស់ពីវិសាលភាពដ៏ទូលំទូលាយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ប្រធានាធិបតីបារាំង លោក Emmanuel

នៅរសៀលថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកនៅវិមានអេលីសេ - វិមានប្រធានាធិបតីនៅទីក្រុងប៉ារីស អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) អញ្ជើញដំណើរការជំនួបពិភាក្សា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបពិភាក្សាគ្នា។ រូបថត៖ Thong Nhat/VNAក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញស្នើឱ្យប្រទេសទាំងពីរបើកទូលាយការស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងនោះមានវិទ្យាសាស្ត្រអវកាសនិងការផ្ទេរធ្វើជាម្ចាស់ បច្ចេកវិទ្យា; លោកក៏បានស្នើការគាំទ្រវៀតណាមក្នុងការការអភិវឌ្ឍបច្ចេកវិទ្យាកង់ជាបណ្តើរៗ។ ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង បានសម្តែងបំណងប្រាថ្នាចង់ឲ្យប្រទេសទាំងពីរ នឹងមានគម្រោងទ្រង់ទ្រាយធំ និងថ្មីក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ ក្នុងពេលឆាប់ៗនេះ។ដោយសង្កត់ធ្ងន់លើការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ក្នុងក្រប ខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) អគ្គលេខាបក្សប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យប្រទេសបារាំង ពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)។ ក្នុងពេលជាមួយគ្នានេះ ជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿង IUU ឆាប់ៗនេះ និងគាំទ្រដល់ការអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាពរបស់វៀតណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឱ្យប្រទេសបារាំងធ្វើឱ្យនីតិវិធីទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាមមានភាពសាមញ្ញ ដើម្បីបង្កើនវិស័យទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ទាក់ទងនឹងទិសដៅសហប្រតិបត្តិការនាពេលអនាគត អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានយល់ព្រមអនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឯកទេសបន្ថែមទៀត ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ក្នុងបរិបទថ្មី។ នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ វៀតណាម និងបារាំងនឹងផ្តោតលើការអភិវឌ្ឍឧស្សាហកម្ម និងសេវាកម្មជាយុទ្ធសាស្ត្រ ជាពិសេសការលើកកម្ពស់គំរូភ្ជាប់ខ្សែសង្វាក់តម្លៃក្នុងទិសដៅ៖ បច្ចេកវិទ្យាបារាំង - ផលិតកម្មវៀតណាម - ការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។អញ្ជើញពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និងអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពក្នុងការធ្វើនាវាចរណ៍ អាកាសចរណ៍ និងពាណិជ្ជកម្មក្មានការរារាំង; ដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុង បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើនរវាងក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ ដោយង្ហាញយ៉ាងច្បាស់ពីវិសាលភាពដ៏ទូលំទូលាយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
អត្ថបទផ្សេងទៀត អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”11/09/2026ព័ត៌មាននាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។ បង្កើនកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងវៀតណាមជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេស11/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-បារាំងឡើងកម្ពស់ថ្មី11/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ជួបជាមួយអ្នកសារព័ត៌មាន11/09/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)10/09/2026ព័ត៌មានការនាំចេញអង្ករត្រូវបានរំពឹងថានឹងបង្កើនល្បឿនក្នុងប៉ុន្មានខែចុងឆ្នាំ10/09/2026ព័ត៌មានប្រធានសភាម៉ុងហ្គោលី លោក Sandag Byambatsogt និងភរិយា បានធ្វើជាអធិបតីនៃពិធីបដិសណ្ឋារកិច្ចចំពោះប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន និងភរិយា10/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត