• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក​តូ ឡឹម និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ជួបជាមួយអ្នកសារព័ត៌មាន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលំហរអវកាស នារសៀលថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅវិមាន Élysée ក្នុងទីក្រុងប៉ារីស អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីបារាំង លោក Emmanuel Macron (អេម៉ានុយអែល ម៉ាក្រុង )បានជួបជាមួយអ្នកសារព័ត៌មានមុនពេលដំណើរការកិច្ចពិភាក្សា ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីបារាំង លោក Emmanuel Macron ។ រូបថត៖ VNA

អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្តែងទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងសមិទ្ធផលថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋានគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២៤ និងកាន់តែស៊ីជម្រៅបន្ថែមទៀតនៅឆ្នាំ ២០២៥។ ប្រធានាធិបតី លោក Emmanuel Macron បានថ្លែងថា នៅចំពោះមុខបញ្ហាប្រឈមចំពោះប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ភាគីទាំងពីរត្រូវប្តេជ្ញាគាំទ្រការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបងវៀតណាម (EVFTA)។ កិច្ចព្រមព្រៀងការពារការវិនិយោគរវាងសហភាពអឺរ៉ុប និងវៀតណាម (EVIPA) ដែលត្រូវបានផ្តល់សច្ចាប័ននាពេលឆាប់ៗនេះ នឹងបើកចេញយថាទស្សន៍ថ្មីៗ...។ លោកបានបញ្ជាក់ពីបំណងប្រាថ្នារបស់ប្រទេសបារាំងក្នុងការក្លាយជាដៃគូឈានមុខគេរបស់វៀតណាមក្នុងវិស័យជាច្រើន។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីបារាំង លោក Emmanuel Macron ជួបជាមួយសារព័ត៌មាន។ រូបថត៖ VNA

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំកំពូលលំហរអវកាសដោយជោគជ័យ ដោយបញ្ជាក់ថា នេះគឺជាវិស័យដ៏សំខាន់ជាយុទ្ធសាស្ត្រសម្រាប់សន្តិសុខ និងការអភិវឌ្ឍរបស់ប្រជាជាតិនាពេលបច្ចុប្បន្ន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញមានប្រសាសន៍ថា៖ "យើងខ្ញុំកំពុងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ផ្លាស់ប្តូរថ្មីគំរូអភិវឌ្ឍន៍ ដោយនាំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយជាកម្លាំងចលករចម្បង កសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ថាមពល និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាពខ្ពស់។ ទាំងនេះគឺជាវិស័យដែលបារាំងមានប្រៀបខ្លាំង ហើយនៅតែមានសក្កានុពលសម្រាប់ប្រទេសយើងទាំងពីរធ្វើការស្វែងយល់នាពេលអនាគត។ នៅក្នុងបរិបទនេះ វៀតណាម និងបារាំងត្រូវបង្កើនអត្ថប្រយោជន៍នៃប្រទេសនីមួយៗ ទាញយកប្រយោជន៍ពីការបំពេញគ្នាទៅវិញទៅមក កំណត់ឡើងវិញនូវកម្រិតថ្មីមួយនៅក្នុងវិស័យសហប្រតិបត្តិការយុទ្ធសាស្ត្រ និងបើកក្របខ័ណ្ឌថ្មី សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពោលគឺ៖ ទំនុកចិត្តនយោបាយគួរតែជាត្រីវិស័យ។ កិច្ចសហប្រតិបត្តិការនយោបាយ ការពារជាតិ និងសន្តិសុខគឺជាស្នូល។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគួរតែជាចំណុចសំខាន់។ កិច្ចសហប្រតិបត្តិការក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍គឺជាចំណុចលេចធ្លោ។ វប្បធម៌ អប់រំ និងការថែទាំសុខភាពរបស់ប្រជាជនគឺជាមូលដ្ឋានគ្រឹះស្នូលដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងបារាំង"៕

 

តាម vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top