ព័ត៌មាន

វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្លាយជាសសរស្តម្ភថ្មីដ៏សំខាន់ក្នុងទំនាក់ទំនងវៀតណាម-បារាំង

នៅរសៀលថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកនៅវិមានអេលីសេ - វិមានប្រធានាធិបតីនៅទីក្រុងប៉ារីស អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) អញ្ជើញដំណើរការជំនួបពិភាក្សា។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបពិភាក្សាគ្នា។ រូបថត៖ Thong Nhat/VNA

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញស្នើឱ្យប្រទេសទាំងពីរបើកទូលាយការស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងនោះមានវិទ្យាសាស្ត្រអវកាសនិងការផ្ទេរធ្វើជាម្ចាស់ បច្ចេកវិទ្យា; លោកក៏បានស្នើការគាំទ្រវៀតណាមក្នុងការការអភិវឌ្ឍបច្ចេកវិទ្យាកង់ជាបណ្តើរៗ។ ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង បានសម្តែងបំណងប្រាថ្នាចង់ឲ្យប្រទេសទាំងពីរ នឹងមានគម្រោងទ្រង់ទ្រាយធំ និងថ្មីក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ ក្នុងពេលឆាប់ៗនេះ។

ដោយសង្កត់ធ្ងន់លើការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ក្នុងក្រប ខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) អគ្គលេខាបក្ស​ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យប្រទេសបារាំង ពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)។ ក្នុងពេលជាមួយគ្នានេះ ជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿង IUU ឆាប់ៗនេះ និងគាំទ្រដល់ការអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាពរបស់វៀតណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ​បានស្នើឱ្យប្រទេសបារាំងធ្វើឱ្យនីតិវិធីទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាមមានភាពសាមញ្ញ ដើម្បីបង្កើនវិស័យទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ទាក់ទងនឹងទិសដៅសហប្រតិបត្តិការនាពេលអនាគត អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានយល់ព្រមអនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឯកទេសបន្ថែមទៀត ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ក្នុងបរិបទថ្មី។ នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ វៀតណាម និងបារាំងនឹងផ្តោតលើការអភិវឌ្ឍឧស្សាហកម្ម និងសេវាកម្មជាយុទ្ធសាស្ត្រ ជាពិសេសការលើកកម្ពស់គំរូភ្ជាប់ខ្សែសង្វាក់តម្លៃក្នុងទិសដៅ៖ បច្ចេកវិទ្យាបារាំង - ផលិតកម្មវៀតណាម - ការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

អញ្ជើញពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និងអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពក្នុងការធ្វើនាវាចរណ៍ អាកាសចរណ៍ និងពាណិជ្ជកម្មក្មានការរារាំង; ដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម និងប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុង បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើនរវាងក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ ដោយង្ហាញយ៉ាងច្បាស់ពីវិសាលភាពដ៏ទូលំទូលាយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕


top