ព័ត៌មាន

វៀតណាមនិងសហភាពអឺរ៉ុប អះអាងសារជាថ្មីនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគ


 រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh

 រដ្ឋមន្ត្រីក្រសួង​ឧស្សាហ ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh និង ​ឧត្តមស្នងការ​អឺរ៉ុបទទួល​បន្ទុក​ពាណិជ្ជកម្ម លោកស្រី​ Cecilia Malmström ក៏បានពិភាគ្សាលំអិតអំពីបែបបទ​ និងដំណើការ​ដែលអាចឆ្ពោះ​ទៅកា​រ​ចុះហត្ថលេខា និង ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង E​VFT Aឱ្យបានឆាប់ៗ។​
 
នាថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុងព្រុចស៊ែល ប្រទេ​ស បែលហ្សិកនោះ នៅខាងក្រៅកិ​ច្ចប្រជុំកំពូល​អាស៊ីអ៊ឺរ៉ុប​ ASEM លើកទី 12 រដ្ឋមន្ត្រីក្រសួង​ឧស្សាហពាណិជ្ជកម្មវៀត​ណាមលោក Tran Tuan ​Anh បាន​ជួប​ធ្វើ​ការ​​ជាមួយឧត្តម​ស្នងការអឺរ៉ុប ទទួលបន្ទុកពាណិជ្ជកម្ម​ លោកស្រី Cecilia Malmström ស្តី  ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី រវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និង កិច្ចព្រមព្រៀងគាំពារការវិនិយោគ IPA ។ នៅក្នុងកិច្ច​ប្រជុំនេះ ភាគីទាំងពីរបានវាយ​តម្លៃខ្ពស់​ចំពោះកិច្ច​ខិតខំ​ប្រឹង​ប្រែង​និងវឌ្ឍនភាព​ដែលទទួល​បាននា​រយៈពេលកន្លងទៅ។
 
​រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមលោក​ Tran Tuan Anh និង ឧត្ត​មស្នង​ការអឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ លោកស្រី Cecilia Malmström ក៏បានពិភាគ្សា​លំអិតអំពីបែបបទ ​និងដំណើ​ការដែល​អាចឆ្ពោះទៅការ​ចុះហត្ថលេ​ខា និង ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFT Aឱ្យ​បានឆាប់ៗ។ ឈរលើ​មូលដ្ឋាន​នេះ លោកT​ran Tuan Anh និង លោកស្រី Cecilia​ Malmströmបានចេញសេចក្តីប្រកាសរួម ស្តី​ពី EVFTA និង IPA ​ ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top