• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងរុស្ស៊ីជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


 ទិដ្ឋភាពនៃជំនួប  

 ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១៨ ឧបនាយក​រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung និងឧបនាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ីលោក Maksim Akimov បានអញ្ជើញ​ជាសហប្រធាននៃកិច្ចប្រជុំលើកទី ២១នៃ គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​វៀត​ណាម​ - រុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិទ្យា សាស្ត្រ-បច្ចេកទេស នៅ​ទីក្រុង​ម៉ូស្គូ​សហព័ន្ធ​រុស្ស៊ី។
 
ក្នុងជំនួប​នេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ​រវាងវៀត​ណាមនិងសហព័ន្ធរុស្ស៊ី សំដៅអ​នុវត្ត ប្រកប​ដោយ​ប្រសិទ្ធភាព​នៃកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី រវាងវៀត​ណាមនិងសម្ព័ន្ធភាពអាស៊ី - អឺរ៉ុប ដែលប្រទេសរុស្ស៊ីគឺ​ជាសមាជិក។​ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​វៀត​ណាម​ - រុស្ស៊ី ទទួលបាន ៣,៥៥ ​ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧​ និងកើនឡើង ៣១% បើប្រៀបទៅនឹងឆ្នាំ ២​០១៦​។ ​ភាគីទាំងពីរនៅមានសក្តានុពលជាច្រើនសម្រាប់ការ​អភិ​​​វឌ្ឍន៍ ជាពិសេស​លើវិស័យដែល​ភាគីទាំងពីរ​មានប្រៀប​ខ្លាំង ដូចជាវិស័យថាមពល វិស័​យកសិកម្ម​ឧស្សាហកម្ម ដឹកជញ្ជូន ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យានិង បណ្តុះ​បណ្តាល​ជា​ដើម។
 
 ចំពោះការ​ដោះដូរពាណិជ្ជកម្ម​ ភាគីទំាងពីរ​បានព្រម​ព្រៀង​ពិចារណា​និងលុប​បំបាត់​របាំង​ពន្ធក្នុង​ការនាំ​ចេញ​និង​នាំចូល​ទំនិញ ជាពិសេសផលិតផលកសិ​កម្មនិងគ្រឿងសមុទ្រ។ តាម​នោះ បង្កើន​ទំហំពាណិជ្ជកម្ម​ទ្វេដង​ទៅដ​ល់​ ១០ ពាន់លានដុល្លារ នា​ឆ្នាំ​២០២០។
 
អញ្ជើញ​ផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន ទាំងរុស្ស៊ីនិងវៀតណាមឧប នាយករដ្ឋមន្ត្រី Trinh Dinh Dung និង​ឧបនាយករដ្ឋមន្រ្តីនៃសហព័ន្ធ​រុស្ស៊ីលោក Maksim Akimov សុទ្ធតែបានអះអាង​ថា កិច្ច​ប្រជុំលើកទី២១​នេះ គឺ​ទទួលបាន ជោគជ័យយ៉ាងត្រ​ចះត្រ​ចង់។ ហើយ​ភាគីទាំងពីរ​បានផ្លាស់​ប្តូរព័ត៏​មានដ៏​ទូលំទូលាយ​អំពីវិស័​យសំខាន់ៗ រវាងប្រទេសទាំ​ងពីរ ដោយផ្តល់​នូវដំណោះ​ស្រាយ​ផ្សេង​ៗ​ដើម្បី​ជម្រុញ​កិច្ច​សហប្រតិ​បត្តិការ​លើគ្រប់​វិស័យ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច​ ពាណិ​​ជ្ជ​កម្ម ​និងការ​វិនិយោគផ​ងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ

នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay ទីក្រុងវៀងចន្ទន៍ ដើម្បីចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) និងបំពេញទស្សនកិច្ចការងារនៅឡាវ។

Top