• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងម៉ុងហ្គោលីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីផលប្រយោជន៍ទៅវិញទៅមក

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅម៉ុងហ្គោលី (ថ្ងៃទី ៣០ ខែកញ្ញា ដល់ ថ្ងៃទី ១ ខែតុលា) នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Luvsannamsrain Oyun-erdena នៅរដ្ឋធានី Ulan Bato។
គ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Luvsannamsrain Oyun-erdena។ (រូបថត៖ VNA)

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីផលប្រយោជន៍ទៅវិញទៅមក បង្កើតវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ កម្ម និងវិនិយោគ; រៀបចំនិងចលនាយ៉ាងសកម្មដល់សហគ្រាស ដើម្បីចូលរួមក្នុង កម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងតភ្ជាប់ពាណិជ្ជកម្មក្នុងប្រទេសនីមួយៗ; ជំរុញកិច្ច សហប្រតិបត្តិការលើវិស័យការងារ វិទ្យាសាស្ត្របច្ចេក
វិទ្យា និងព័ត៌មាន ទូរគមនគមន៍។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងនូវគោលជំហរ ដ៏ខ្ជាប់ខ្ជួន របស់វៀតណាមនោះគឺការគោរពកិច្ចសហប្រតិបត្តិការជាមួយម៉ុងហ្គោលី និងមាន បំណងចង់ជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្ដែង ប្រកប ដោយប្រសិទ្ធភាព និងយូរអង្វែង។ ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនម៉ុងហ្គោលី ដែលបានឧបត្ថម្ភថវិកាចំនួន ២០០,០០០ ដុល្លារអាមេរិក សម្រាប់ប្រជាជនភាគខាងជើងវៀតណាម ដើម្បីជម្នះពុះពារលើការខូចខាតដែល បណ្តាលមកពីព្យុះទីហ្វុង Yagi នាពេលថ្មីៗនេះ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីម៉ុងហ្គោលីលោក Oyun-erdena បានអះអាងថា ការ ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងទូលំទូលាយជាមួយវៀតណាម គឺជាអាទិភាពជួរមុខក្នុងគោលនយោបាយកិច្ចការបរទេសរបស់ម៉ុងហ្គោលីក្នុងតំបន់។ ម៉ុងហ្គោលី មានបំណងចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើគ្រប់វិស័យ ក៏ដូចជានៅយន្តការពហុភាគី ឲ្យសក្តិសមនឹងភាពជាដៃគូគ្រប់ជ្រុង ជ្រោយផងដែរ។
នាថ្ងៃដដែល លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបសវនាការ ជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Dashzegve Amarbayasgalan។ ភាគីទាំងពីរ បានឯកភាពពង្រឹងតួនាទីនៃស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសទាំងពីរ ក្នុងការសម្រប សម្រួលគាំទ្រ ជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ ឱ្យអភិវឌ្ឍន៍យ៉ាងជាក់ស្តែង ប្រកប ដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ; បើកទ្វារចំហរឲ្យទំនិញរបស់គ្នាទៅវិញទៅមក តាមនោះ ឆាប់សម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងគីដល់ ២០០ លានដុល្លារអាមេរិកនាពេលខាងមុខ; ជំរុញការចុះហត្ថលេខាថ្មីលើកិច្ចព្រមព្រៀងអំពី ការលើកទឹកចិត្ត និងការពារការវិនិយោគរវាងវៀតណាមនិងម៉ុងហ្គោលី។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាលើការងារគាំពារ ជួយឧបត្ថម្ភដើម្បីឱ្យ សហគមន៍ប្រជាជននៃប្រទេសទាំងពីរ នឹងនរចិត្តក្នុងការរស់នៅ សិក្សា និងធ្វើការ នៅក្នុងប្រទេសនីមួយៗ; ជួយឧបត្ថម្ភការបណ្ដុះបណ្ដាលអត្តពលិកវៀតណាមទៅ ម៉ុងហ្គោលីដើម្បីហ្វឹកហាត់ក្នុងវិស័យជាប្រៀបខ្លាំងរបស់ម៉ុងហ្គោលី (បាញ់ធ្នូ ចំបាប់ ប្រដាល់ យូដូ); បង្កើនការផ្សព្វផ្សាយសក្តានុពលនិងប្រៀបខ្លាំងទេសចរណ៍នៃប្រទេស ទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top