ថ្លែងមតិនៅកិច្ចពិភាក្សាក្រោយពិធីទទួលស្វាគមន៍
ប្រធានរដ្ឋសភាវៀត ណាម លោក Tran Thanh Man បានឲ្យដឹងថា
ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ
ទំហំពាណិជ្ជកម្មទ្វេភាគីបានកត់ត្រាកំណើនគួរឲ្យចាប់អារម្មណ៍ ឈានដល់ជាង
៣២០លានដុល្លារអាមេរិក លើសពីពេញមួយឆ្នាំឆ្នាំ២០២៤។
ដើម្បីឲ្យប្រទេសទាំងពីរធ្វើអាជីវកម្មទីផ្សារគ្នាទៅវិញទៅមកបានល្អប្រសើរ
ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើឲ្យភាគីទាំងពីរសិក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាំចេញទៅកាន់ទីផ្សារទីបី;
ជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មយុទ្ធសាស្ត្រ ដូចជា៖
ការកែច្នៃកសិកម្ម ការផលិតជី ថាមពលកកើតឡើងវិញ។ល។
ពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក
ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើឱ្យម៉ារ៉ុកគាំទ្រគោលជំហរអាស៊ាន
និងវៀតណាមនៅតំបន់សមុទ្រខាងកើត ជាពិសេសការដោះស្រាយជម្លោះដែនសមុទ្រដោយសន្តិវិធី
ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ។
ចំណែកខ្លួនវិញ
ប្រធានសភាជាន់ទាបម៉ារ៉ុក Rachid Talbi El Alami បានគាំទ្រការសិក្សារបស់ប្រទេសទាំងពីរសម្រាប់ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ;
ក៏ដូចជាលទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ
ពង្រឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី។
បន្ទាប់មក
នារសៀលថ្ងៃ ២៥ កក្កដា ប្រធានរដ្ឋសភា លោក Tran Thanh
Man បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម៉ារ៉ុក
លោក Aziz Akhannouch។ ប្រធានរដ្ឋសភាលោក Tran Thanh
Man បានវាយតម្លៃថា
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិត
បើធៀបនឹងសក្ដានុពល ហើយស្នើថា
ម៉ារ៉ុកបង្កលក្ខណៈងាយស្រូលសម្រាប់ផលិតផលសក្កានុពលរបស់វៀតណាម ដូចជា កសិកម្ម
ស្បែកជើង សម្លៀកបំពាក់ អាហារសមុទ្រជាដើម ដើម្បីចូលទៅកាន់ទីផ្សារម៉ារ៉ុក។
ទន្ទឹមនឹងនោះ ជំរុញការផ្លាស់ប្តូរ
និងកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។
ដោយយល់ស្របនឹងការវាយតម្លៃរបស់ប្រធានរដ្ឋសភា លោក Tran Thanh Man នាយករដ្ឋមន្ត្រីម៉ារ៉ុក លោក Aziz Akhannouch បានចាត់ទុកថា ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សមស្របនឹងទំនាក់ទំនងនយោបាយ និងសក្តានុពលរបស់ប្រទេសនីមួយៗ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា លោកនឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះជាមួយគណៈប្រតិភូធុរកិច្ចម៉ារ៉ុក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាផ្សព្វផ្សាយនិងជំរុញទេសចរណ៍ម៉ារ៉ុកនៅវៀតណាមផងដែរ៕