• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលជាតិគាំទ្រការផលិតសាកល្បងបន្ទះឈីបស៊ីមីកុងដុកទ័រ

នាព្រឹកថ្ងៃទី ២៦ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានរៀបចំពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលជាតិគាំទ្រការផលិតសាកល្បងបន្ទះឈីប ស៊ីមីកុងដុកទ័រ (Vietnam National Multi-Project Wafer Coordination Center - VNMPW/CC)។
ពិធីប្រកាសដៃកូសម្រាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ រូបថត៖ VGP/TG

នេះគឺជាមជ្ឈមណ្ឌល​ថ្នាក់ជាតិដំបូងគេរបស់វៀតណាមដែលគាំទ្រការ​ផលិត​សាកល្បងបន្ទះឈីបស៊ីមីកុងដុកទ័រ ដោយដើរតួនាទីក្នុងការតភ្ជាប់តម្រូវការស្រាវជ្រាវ និងរចនាបន្ទះឈីបក្នុងស្រុកជាមួយនឹងប្រព័ន្ធអេកូឡូស៊ីផលិតបន្ទះឈីបស៊ីមីកុងដុកទ័រសកល។

មជ្ឈមណ្ឌល​នេះ​មាន​ភារកិច្ច​គាំទ្រ​ដំណើរការទាំងមូលចាប់ពីការរចនានិងការផលិត​​សាកល្បង រហូតដល់ការធ្វើតេស្តបន្ទះឈីបស៊ីមីកុងដុកទ័រ ការត​ភ្ជាប់សាកលវិទ្យាល័យ វិទ្យាស្ថាន និងសហគ្រាសជាមួយរោងចក្រផលិត​បន្ទះ​ឈីប ដោយរួមចំណែកជំរុញការធ្វើ​ពាណិជ្ជកម្ម​ផ​លិតផល និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីស៊ីមីកុងដុកទ័រ ក្នុងស្រុក។

នៅក្នុងពិធីបើក​សម្ពោជ មជ្ឈមណ្ឌលបានចុះហត្ថលេខាលើ​អនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុកនិងអន្តរជាតិចំនួន ១៩។ ជាពិសេស សាជីវកម្មបច្ចេកវិទ្យា​ឈានមុខគេនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស៊ីមីកុងដុកទ័រសកល ដូចជា Intel, Infineon, Amkor, Cadence និង Synopsys; អង្គភាពផ្តល់សេវាផលិតកម្មឈានមុខគេលើពិភពលោកដូចជា TSMC និង Global Foundries; ជាមួយ​​សាកលវិទ្យាល័យធំៗរបស់វៀតណាម ដូចជាសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ សាកលវិទ្យាល័យជាតិទីក្រុងហាណូយ និងសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ ក៏ដូចជា​សាជីវកម្មនិងសហគ្រាសបច្ចេកវិទ្យាក្នុងស្រុកដូចជា Viettel, FPT និង VSAP Lab។ កិច្ចព្រមព្រៀងទាំងនេះ ផ្តោតលើការស្រាវជ្រាវ ការបណ្តុះបណ្តាល​ធនធានមនុស្សដែលមានគុណភាពខ្ពស់; ការគាំទ្រដល់ការរចនា ការផលិត​សាកល្បង ការវេចខ្ចប់ និងការធ្វើតេស្តបន្ទះឈីប; ចែករំលែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងការតភ្ជាប់អ្នកជំនាញនិងសហគ្រាសជាមួយគ្រឹះស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវនានា រួមចំណែកដល់ការបង្កើតបណ្តាញ​ត​ភ្ជាប់រវាង​រដ្ឋ សហគ្រាស វិទ្យាស្ថាន និងសាកលវិទ្យាល័យ​៕​

តាម​ vovworld.vn/km-KH

Danang Storytellers - កសាងសហគមន៍នៃ អ្នកនិទានរឿង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

"Danang Storytellers" - កសាងសហគមន៍នៃ "អ្នកនិទានរឿង" ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

ដើម្បីទាក់ទាញ និងតភ្ជាប់ KOL និង KOC (អ្នកមានឥទ្ធិពលលើបណ្ដាញទំនាក់ទំនងសង្គមនិងអ្នកបង្កើតមាតិការ) ក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយរូបភាពនៃគោលដៅទេសចរណ៍នៅលើវេទិកាឌីជីថលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃទីក្រុងដាណាំងបានដាក់ឱ្យដំណើរការកម្មវិធី "Danang Storytellers"។

Top