នាព្រឹកថ្ងៃទី ២៦ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានរៀបចំពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលជាតិគាំទ្រការផលិតសាកល្បងបន្ទះឈីប ស៊ីមីកុងដុកទ័រ (Vietnam National Multi-Project Wafer Coordination Center - VNMPW/CC)។
ពិធីប្រកាសដៃកូសម្រាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ រូបថត៖ VGP/TG
នេះគឺជាមជ្ឈមណ្ឌលថ្នាក់ជាតិដំបូងគេរបស់វៀតណាមដែលគាំទ្រការផលិតសាកល្បងបន្ទះឈីបស៊ីមីកុងដុកទ័រ ដោយដើរតួនាទីក្នុងការតភ្ជាប់តម្រូវការស្រាវជ្រាវ និងរចនាបន្ទះឈីបក្នុងស្រុកជាមួយនឹងប្រព័ន្ធអេកូឡូស៊ីផលិតបន្ទះឈីបស៊ីមីកុងដុកទ័រសកល។
មជ្ឈមណ្ឌលនេះមានភារកិច្ចគាំទ្រដំណើរការទាំងមូលចាប់ពីការរចនានិងការផលិតសាកល្បង រហូតដល់ការធ្វើតេស្តបន្ទះឈីបស៊ីមីកុងដុកទ័រ ការតភ្ជាប់សាកលវិទ្យាល័យ វិទ្យាស្ថាន និងសហគ្រាសជាមួយរោងចក្រផលិតបន្ទះឈីប ដោយរួមចំណែកជំរុញការធ្វើពាណិជ្ជកម្មផលិតផល និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីស៊ីមីកុងដុកទ័រ ក្នុងស្រុក។
នៅក្នុងពិធីបើកសម្ពោជ មជ្ឈមណ្ឌលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុកនិងអន្តរជាតិចំនួន ១៩។ ជាពិសេស សាជីវកម្មបច្ចេកវិទ្យាឈានមុខគេនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស៊ីមីកុងដុកទ័រសកល ដូចជា Intel, Infineon, Amkor, Cadence និង Synopsys; អង្គភាពផ្តល់សេវាផលិតកម្មឈានមុខគេលើពិភពលោកដូចជា TSMC និង Global Foundries; ជាមួយសាកលវិទ្យាល័យធំៗរបស់វៀតណាម ដូចជាសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ សាកលវិទ្យាល័យជាតិទីក្រុងហាណូយ និងសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ ក៏ដូចជាសាជីវកម្មនិងសហគ្រាសបច្ចេកវិទ្យាក្នុងស្រុកដូចជា Viettel, FPT និង VSAP Lab។ កិច្ចព្រមព្រៀងទាំងនេះ ផ្តោតលើការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់; ការគាំទ្រដល់ការរចនា ការផលិតសាកល្បង ការវេចខ្ចប់ និងការធ្វើតេស្តបន្ទះឈីប; ចែករំលែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងការតភ្ជាប់អ្នកជំនាញនិងសហគ្រាសជាមួយគ្រឹះស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវនានា រួមចំណែកដល់ការបង្កើតបណ្តាញតភ្ជាប់រវាងរដ្ឋ សហគ្រាស វិទ្យាស្ថាន និងសាកលវិទ្យាល័យ៕