• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Standard Chartered៖ សេដ្ឋកិច្ចវៀតណាមស្តារឡើងវិញយ៉ាងខ្លាំង

របាយការណ៍ថ្មីបំផុតពីធនាគារ Standard Chartered បង្ហាញថា សេដ្ឋកិច្ចវៀតណាមបន្តបង្ហាញពីភាពធន់ជាវិជ្ជមាននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ក្នុងបរិបទ ដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលជាច្រើន ដូចជាសម្ពាធអតិផរណា ការផ្លាស់ប្តូរលំហូរពាណិជ្ជកម្ម និងបរិយាកាសហិរញ្ញវត្ថុអន្តរជាតិកាន់តែតឹងតែង។

របាយការណ៍នេះបានវាយតម្លៃថា វៀតណាម​នៅតែ​រក្សាបាននូវភាពធន់ល្អចំពោះបញ្ហាប្រឈមពីខាងក្រៅ ដោយសារតែមូលដ្ឋាននៃការ​ប្រើប្រាស់ក្នុងស្រុកមានស្ថេរភាព ផលិតកម្មនិងពាណិជ្ជកម្មរក្សាកំណើនប្រកបដោយចីរភាព និងការពង្រីកនៃ​លំហូរពាណិជ្ជកម្ម ទោះបីជាមានល្បឿនយឺតជាងបើប្រៀបធៀបទៅនឹងដំណាក់កាលមុនក៏ដោយ។

Standard Chartered ជឿជាក់ថា បរិយាកាសម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមនៅតែ​ទទួលបាន​ការ​គាំទ្រ​ដោយគោលនយោបាយរូបិយវត្ថុបត់បែន ក្នុងនោះ អត្រាការប្រាក់ត្រូវបានរំពឹងថានឹងមានស្ថេរភាពនៅកម្រិត ៤.៥% ដែលរួមចំណែកដល់ការរក្សាស្ថិរភាពទីផ្សាររូបិយវត្ថុ និងគាំទ្រដល់កំណើន។

ជាទូទៅ វៀតណាមនៅតែត្រូវបានចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេស​ដែលមាន​យថា​ទស្សន៍កំណើន​ស្ថិរភាពនៅក្នុងតំបន់ ដោយមូលដ្ឋានគ្រឹះរយៈពេលវែងបន្តពង្រឹងសន្ទុះនៃការងើបឡើងវិញក្នុងរយៈពេលខាងមុខ៕

តាម​ vovworld.vn/km-KH

Danang Storytellers - កសាងសហគមន៍នៃ អ្នកនិទានរឿង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

"Danang Storytellers" - កសាងសហគមន៍នៃ "អ្នកនិទានរឿង" ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

ដើម្បីទាក់ទាញ និងតភ្ជាប់ KOL និង KOC (អ្នកមានឥទ្ធិពលលើបណ្ដាញទំនាក់ទំនងសង្គមនិងអ្នកបង្កើតមាតិការ) ក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយរូបភាពនៃគោលដៅទេសចរណ៍នៅលើវេទិកាឌីជីថលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃទីក្រុងដាណាំងបានដាក់ឱ្យដំណើរការកម្មវិធី "Danang Storytellers"។

Top