• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងចិននៅតែមានសក្ដានុពលជាច្រើនដើម្បីបង្កើតកំណត់ត្រាថ្មីក្នុងពាណិជ្ជកម្មទ្វេភាគី

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចូលរួមវេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគវៀត ណាម - ចិន។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះដែរ ក៏មានវត្តមានឧបនាយករដ្ឋមន្ត្រីចិន លោក Liu Guozhong; ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសហគ្រាសជាង ៣៥០ នៃ ប្រទេសទាំងពីរវៀតណាម-ចិន។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ថ្លែអនៅវេទិកាសហប្រតិបត្តិការវិនិយោគនិងពាណិជ្ជកម្មវៀតណាម-ចិន។ (រូបថត៖ VOV)

ឧបនាយករដ្ឋមន្ត្រីចិន លោក Liu Guozhong បានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួន ជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម; ស្វែងរកឱកាសសហ ប្រតិបត្តិការក្នុងវិស័យការអភិវឌ្ឍបៃតង សេដ្ឋកិច្ចឌីជីថល ការឆ្លើយតបទៅនឹងបម្រែ បម្រួលអាកាសធាតុ ជំរុញការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ផលិតកម្ម ប្រកបដោយសុវត្ថិភាព និងស្ថិរភាព។ ភាគីចិនក៏លើកទឹកចិត្ត សហគ្រាសដែលមាន សមត្ថភាព កេរ្តិ៍ឈ្មោះ និងបច្ចេកវិទ្យាខ្ពស់មកបណ្តាក់ទុននៅវៀតណាមផងដែរ។

ថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានឲ្យដឹងថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនដើម្បីបង្កើតកំណត់ត្រាថ្មី ក្នុងពាណិជ្ជកម្មទ្វេភាគី៖ យើងខ្ញុំផ្តល់អាទិភាពដល់ការទាក់ទាញការវិនិយោគដោយមានការសម្រិតសម្រាំង មានប្រសិទ្ធភាព និងចីរភាព ដោយយកគុណភាព ប្រសិទ្ធភាពបច្ចេកវិទ្យា ការ ការពារបរិស្ថាននិងនវានុវត្តន៍ ជាលក្ខណៈវិនិច្ឆ័យចម្បងក្នុងការវាយតម្លៃ។ ទន្ទឹមនឹង នោះ ផ្តោតលើការលើកទឹកចិត្តចំពោះវិស័យបច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាម ចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល ខ្សែសង្វាក់តម្លៃផ្គត់ផ្គង់របស់សហគ្រាសបរទេស ជំរុញសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក ការអភិវឌ្ឍ ប្រកបដោយចីរភាពនូវបច្ចេកវិទ្យាឌីជីថល និងកំណើនបៃតង។ ជាពិសេស វៀតណាម អំពាវនាវឲ្យសហគ្រាសនិងវិនិយោគិនចិនចូលរួមបណ្ដាក់ទុន និងអភិវឌ្ឍន៍សំណង់ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនានា

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top