• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកិច្ចខិតខំប្រឹងប្រែងរួមចំណែកដល់សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត

ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ជាការខួបគម្រប់ ២០ ឆ្នាំ ចាប់តាំងពីប្រទេស សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិនចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក្នុង ក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៨ ដែលប្រព្រឹត្តទៅនៅប្រទេសកម្ពុជា (ខែវិច្ឆិកា ឆ្នាំ ២០០២)។ ក្នុងអំឡុងពេលកន្លងមក វៀតណាមបានអនុវត្តន៍ DOC យ៉ាង ម៉ឺងម៉ាត់និងពេញលេញ ហើយខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការសមុទ្រ រួម ចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ។
  យុទ្ធជននៅលើកោះ Nui Le ស្រុក Truong Sa ខេត្ត Khanh Hoa ធ្វើពិធីគោរពទង់ជាតិ។ (រូបថត៖ Duy Tien/ baodaklak.vn)  

ជាឯកសារដំបូងដែលអាស៊ាននិងចិនសម្រេចបានអំពីបញ្ហាសមុទ្រខាងកើត DOC គឺជាមូលដ្ឋានសម្រាប់ផ្ទៀងផ្ទាត់ វាយតម្លៃពីលក្ខណៈស្របច្បាប់ និងត្រឹមត្រូវក្នុងឥរិយាបទរបស់ភាគីពាក់ព័ន្ធ តាមការសន្យារបស់ខ្លួន។ ទន្ទឹមនឹងនោះ DOC ក៏ជំរុញការកសាងទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការសមុទ្ររវាងអាស៊ាន និងចិនផងដែរ។

គោរពការសន្យាក្នុង DOC

នៅក្នុងសេចក្តីថ្លែងការណ៍ DOC ខ្លឹមសារដែលបានលើកឡើងដំបូងនោះ គឺភាគីនានាបញ្ជាក់ឡើងវិញនូវការសន្យាចំពោះគោលដៅ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅភាគអាគ្នេយ៍ គោលការណ៍ទាំង ៥ស្ដីពីការរួមរស់ដោយសន្តិភាព និងគោលការណ៍សកលផ្សេងទៀតនៃច្បាប់អន្តរជាតិ គឺជាគោលការណ៍មូលដ្ឋានដែលកែតម្រូវទំនាក់ទំនងរវាងបណ្ដាប្រទេស។

ដោយមានគោលជំហរកិច្ចការបរទេសសន្តិភាព ចាប់តាំងពីសេចក្តីថ្លែងការណ៍ DOC ត្រូវបានចុះហត្ថលេខារហូតមកដល់ពេលនេះ វៀតណាមជានិច្ចកាលគោរពការសន្យាក្នុង DOC ព្រមទាំង តម្រូវឱ្យប្រទេសពាក់ព័ន្ធអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការសន្យាដែលបានចែងនៅក្នុងឯកសារនេះផងដែរ។ ក្នុងអំឡុងពេលអនុវត្តន៍ DOC វៀតណាមបានប្រកាន់ខ្ជាប់នូវគោលជំហរដោះស្រាយជម្លោះទាក់ទងនឹងសមុទ្រខាងកើតដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ជំរុញការអនុវត្ត DOC យ៉ាងពេញលេញ ឆ្ពោះទៅរកការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។

អញ្ជើញថ្លែងមតិនៅវេទិកាពហុភាគី ទ្វេភាគី ឬជំនួបប្រាស្រ័យជាន់ខ្ពស់ ថ្នាក់ដឹកនាំវៀតណាមបានបញ្ជាក់ជាច្រើនលើកច្រើនសារថា ទស្សនៈដ៏ឥតងាករេនោះ គឺផ្តល់អាទិភាពដល់ការដោះស្រាយគ្រប់ជម្លោះនិងភាពខុសប្លែកគ្នាទាំងអស់ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ វៀតណាមប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សកម្មភាពសហប្រតិបត្តិការលើសមុទ្រដែលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ DOC ដូចជាការការពារបរិស្ថានសមុទ្រ ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការស្វែងរកនិងជួយសង្គ្រោះ ជាដើម ក៏ត្រូវបានវៀតណាមគោរពផងដែរ។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនជាមួយប្រទេសពាក់ព័ន្ធក្នុងការដោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នា។

ក្នុងកិច្ចសហប្រតិបត្តិការសមុទ្រជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋានស្របតាមច្បាប់អន្តរជាតិនិងធនធាននៃភាគីនីមួយៗ ប្រទេសទាំងពីរក៏មានគម្រោងជាច្រើនក្នុងវិស័យស្រាវជ្រាវ ជំរុញគម្រោងសហប្រតិបត្តិការថ្មីៗមួយចំនួនក្នុងវិស័យការពារបរិស្ថានសមុទ្រ។

លទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការអន្តរជាតិលើសមុទ្រក្នុងរយៈពេលកន្លងមក បានបញ្ជាក់ពីភាពត្រឹមត្រូវនៃគោលជំហរ និងប្រសិទ្ធភាពពិតប្រាកដនៃសកម្មភាពសហប្រតិបត្តិការ ក៏ដូចជាបញ្ជាក់ថា គោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រខាងកើតគឺច្បាស់លាស់និងឥតងាករេ។

សាធារណមតិអន្តរជាតិគាំទ្រ

គោលលជំហរដ៏ឥតងាករេរបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើតទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ។

ក្នុងអត្ថបទសរសេរនៅលើគេហទំព័រ Infox.ru (រុស្ស៊ី) ក្រោមចំណងជើងថា “វៀតណាម - ទង់ជួរមុខរបស់អាស៊ាន” អ្នកនិពន្ធ Grigory Trofimchuk បានបញ្ជាក់ថា គោលជំហរដ៏ឥតងាករេនិងប្រកបដោយលក្ខណៈស្ថាបនារបស់វៀតណាមក្នុងការបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងមូល រួមទាំងសមុទ្រខាងកើតផងដែរ គឺជាកត្តាសំខាន់ក្នុងការជួយវៀតណាមសម្របខ្លួនទៅនឹងស្ថានភាពភូមិសាស្ត្រនយោបាយទំនើប។ ជាពិសេសអ្នកជំនាញរុស្ស៊ីបានសង្កត់ធ្ងន់លើតួនាទីរបស់វៀតណាមក្នុងបញ្ហាតំបន់នានា ហើយបញ្ជាក់ពីកិត្យានុភាពនិងឋានៈកាន់តែកើនឡើងៗរបស់វៀតណាម នៅលើឆាកអន្តរជាតិផងដែរ។

ចែករំលែកទស្សនៈនេះ អ្នកជំនាញ Valeria Vershinina នៃសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិរដ្ឋម៉ូស្គូ (MGIMO) ក្រសួងការបរទេសរុស្ស៊ីបានរំលេចតួនាទីរបស់វៀតណាមក្នុងការជំរុញរបៀបវារៈដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះនៅសមុទ្រខាងកើត។

ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីអាស៊ាន និងចិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត វៀតណាមជានិច្ចកាលគោរពខ្លឹមសារដែលបានសន្យា  ហើយមានបំណងចង់សហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ វិធីអភិក្រមសមហេតុផល និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់វៀតណាមក្នុងការជំរុញការអនុវត្ត DOC គ្រប់ជ្រុងជ្រោយ បានរួមចំណែកលើកកំពស់តួនាទីនិងអត្ថន័យរបស់ DOC ដែលជាការរួមចំណែកដ៏សក្តិសមចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីសមុទ្រខាងកើតប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top