
ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អញ្ជើញទទួលជួបជាមួយលោកឧត្តមសេនីយ៍ត្រី Derek Joyce (រូបថតៈ qdnd)
នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការនៃក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម បានទទួលជួបជាមួយលោកឧត្តមសេនីយ៍ត្រី Derek Joyce នាយកនៃនាយកដ្ឋានគោលនយោបាយសន្តិសុខអន្តរជាតិ ក្រសួងការពារជាតិកាណាដា ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម។
នៅឯជំនួបនេះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បានអះអាងថា៖ វៀត ណាមត្រៀមខ្លួនជាស្រេចក្នុងការបង្កើតយន្តការមួយ សម្រាប់កិច្ចសន្ទនាគោលនយោ បាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីជាមួយកាណាដា នាពេលខាងមុខ។ លោកឧត្តម សេនីយ៍ឯក Nguyen Chi Vinh បានចាត់ទុកថា ភាគីទាំងពីរគួរតែជំរុញថែមទៀតកិច្ចសហប្រតិបត្តិការការពារជាតិក្នុងវិស័យដូចជា ការបណ្តុះបណ្តាល ការជំនះពុះពារ លើផលវិបាកដោយសង្គ្រាម សកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកបង្កើនសន្តិសុខការពារជាតិនៃប្រទេសនិមួយៗនិយាយដោយឡែក ជាពិសេស រួមចំណែកក្នុងការថែរក្សាសន្តិសុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិយាយរួម។
ចំណែក ឧត្តមសេនីយ៌ត្រី លោក Derek Joyce បានអះអាងថា នៅក្នុងតំណែងរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីនាំទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងកាណាដាកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម