• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជាចេញសេចក្តីថ្លែងការណ៍រួមដោយឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃ ២២ ខែធ្នូ ភាគីទាំងពីរវៀតណាម និងកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួម។
 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (រូបថត៖ Thong Nhat/TTXVN)

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍បើកសម្រាប់ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២”។ ដោយឆ្ពោះទៅរកព្រឹត្តិការណ៍ដ៏សំខាន់នេះ ភាគីទាំងពីរបានឯកភាព បង្កើនទំនាក់ទំនងកម្រិតខ្ពស់និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; លើកទឹកចិត្តឱ្យមានសកម្មភាពជួបប្រាស្រ័យប្រជាជន; ពង្រឹងការផ្សព្វផ្សាយនិងអប់រំប្រជាជនអំពីប្រពៃណីនៃចំណងសាមគ្គីភាព មិត្តភាព និងទំនុកចិត្តទៅវិញទៅមករវាងប្រជាជនទាំងពីរ។

ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ; បង្កើនប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងការពារព្រំដែន; បន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីស្វែងរក ជីកគោស និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលត្រូវពលីនៅកម្ពុជា។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា៖ ការថែទាំសុខភាព ច្បាប់ យុត្តិធម៌ វប្បធម៌ អាកាសចរណ៍ ធនាគារ ជាដើម។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួលឆ្លើយតបនឹងផលប៉ះពាល់លើផ្នែកសុខាភិបាល សេដ្ឋកិច្ច និងសង្គមបណ្តាលពី ជំងឺរាតត្បាតកូវីដ-១៩។  ជាពិសេស វៀតណាមនិងកម្ពុជានឹងពន្លឿនការទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែនវ៉ាក់សាំង (Vaccine passport) វិញ្ញាបនបត្របញ្ជាក់ចាក់វ៉ាក់សាំងបង្ការប្រឆាំងនឹងកូវីដ-១៩។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីនានាបានចែករំលែកទស្សនៈទៅវិញទៅមក ហើយបានឯកភាពបន្តសម្របសម្រួលយ៉ាងស្អិតរមួត ក្នុងក្របខ័ណ្ឌពហុភាគី ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនិងក្នុងតំបន់ ក៏ដូចជាក្នុងក្របខ័ណ្ឌអនុតំបន់។ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹងគាំទ្រកម្ពុជាលើកម្រិតខ្ពស់បំផុត ក្នុងដំណើរការដែលកម្ពុជាកាន់ដំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដោយប្រធានបទ  “អាស៊ាន៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា”។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើគោលជំហររួមរបស់អាស៊ានលើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត ជំរុញការសន្ទនានិងការកសាងទំនុកចិត្ត គោរពតាមច្បាប់អន្តរជាតិ ដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top