• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទាក់ទាញ FDI ជាង ១៣,៤ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែ

ដោយឡែកសម្រាប់ដើមទុនដែលបានចុះបញ្ជីថ្មី មានគម្រោងដែលមានអាជ្ញាប័ណ្ណជិត ១.៣០០ ដែលមានដើមទុនចុះបញ្ជីជិត ៦.៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣១% នៃដើមទុនចុះបញ្ជីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រូបថត៖ nhandan.vn

អគ្គនាយកដ្ឋានស្ថិតិទូទៅ នៅថ្ងៃទី ២៩ មិថុនា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែមិថុនា ដើមទុនវិនិយោគបរទេសសរុប (FDI) ដែលបានចុះបញ្ជីនៅវៀតណាមរួមមាន៖ ដើមទុនចុះបញ្ជីថ្មី ដើមទុនចុះបញ្ជីដែលបានកែសម្រួល និងតម្លៃរួមវិភាគទានមូលធន រួមទាំងការទិញភាគហ៊ុនដោយវិនិយោគិនបរទេសសម្រេចបានជាង ១៣,៤ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៤,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកសម្រាប់ដើមទុនដែលបានចុះបញ្ជីថ្មី មានគម្រោងដែលមានអាជ្ញាប័ណ្ណជិត ១.៣០០ ដែលមានដើមទុនចុះបញ្ជីជិត ៦.៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣១% នៃដើមទុនចុះបញ្ជីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ វិស័យឧស្សាហកម្មកែច្នៃស្រូបយកអត្រាច្រើនបំផុត ដោយដើមទុនចុះបញ្ជីឈានដល់ជិត ៥,៥ ពាន់លានដុល្លារ។

ក្នុងចំណោមប្រទេស និងដែនដីចំនួន ៥៧ ដែលមានគម្រោងវិនិយោគថ្មីដែលមានអាជ្ញាប័ណ្ណនៅវៀតណាមក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ សិង្ហបុរីគឺជាអ្នកវិនិយោគធំជាងគេដែលមានទឹកប្រាក់ ១,៧៩ ពាន់លានដុល្លារ; បន្ទាប់មកគឺចិន ១,២៩ ពាន់លានដុល្លារ និងជប៉ុន ៣៨៦ លានដុល្លារ។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ មានប្រទេស និងដែនដីចំនួន ២១ ទទួលបានការវិនិយោគពីប្រទេសវៀតណាម។ ក្នុងនោះ កាណាដា ជាប្រទេសនាំមុខគេ ដែលមានទឹកប្រាក់ជាង ១៥០លានដុល្លារ បន្ទាប់មកគឺសិង្ហបុរី ឡាវ គុយបា និងអ៊ីស្រាអែល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន Shii Kazuo

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន Shii Kazuo

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុងតូក្យូ លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបជាមួយលោក Shii Kazuo ប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន។

Top