• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលរៀបចំកិច្ចប្រជុំក្រុមការងារចរាចរណ៍តាមសមុទ្រអាស៊ាន

នៅកិច្ចប្រជុំលើកនេះ ក្រុមការងារ MTWG អាស៊ាន នឹងបន្តពិភាក្សាអំពីការ អនុវត្តផែនការយុទ្ធសាស្ត្រចរាចរណ៍ដឹកជញ្ជូនទីក្រុង Kuala Lumpur ដំណាក់កាល ២០១៦-២០២៥ គំនិតផ្ដួចផ្ដើមថ្មីៗក្នុងវិស័យចរាចរណ៍តាមសមុទ្រ វឌ្ឍនភាពក្នុងការ អនុវត្តផែនការធ្វើសកម្មភាពដំណាក់កាល២០២២-២០២៣ កិច្ចសហប្រតិបត្តិការ ជាមួយ IMO ដៃគូសន្ទនា និងសមាគមន៍តំបន់របស់អាស៊ាន។

ក្នុងរយៈពេល២ថ្ងៃទី៩ និងទី១០ ខែមីនា ឆ្នាំ២០២២ កិច្ចប្រជុំក្រុមការងារចរាចរណ៍តាម សមុទ្រអាស៊ាន (MTWG) នឹងប្រារព្ធធ្វើឡើងនៅរដ្ឋធានីហាណូយ (វៀតណាម)។ ក្នុង បរិបទដែលជម្ងឺរាតត្បាត កូវីដ-១៩នៅតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ កិច្ចប្រជុំ MTWG លើកទី៤២ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ អញ្ជើញចូលរួមកិច្ចប្រជុំ មាន តំណាងប្រទេសសមាជិកអាស៊ានទាំង១០ លេខាធិការដ្ឋានអាស៊ាន អង្គការនាវាចរណ៍ អន្តរជាតិ (IMO) ដៃគូសន្ទនានិងសមាគមន៍តំបន់នានារបស់អាស៊ាន។

នៅកិច្ចប្រជុំលើកនេះ ក្រុមការងារ MTWG អាស៊ាន នឹងបន្តពិភាក្សាអំពីការ អនុវត្តផែនការយុទ្ធសាស្ត្រចរាចរណ៍ដឹកជញ្ជូនទីក្រុង Kuala Lumpur ដំណាក់កាល ២០១៦-២០២៥ គំនិតផ្ដួចផ្ដើមថ្មីៗក្នុងវិស័យចរាចរណ៍តាមសមុទ្រ វឌ្ឍនភាពក្នុងការ អនុវត្តផែនការធ្វើសកម្មភាពដំណាក់កាល២០២២-២០២៣ កិច្ចសហប្រតិបត្តិការ ជាមួយ IMO ដៃគូសន្ទនា និងសមាគមន៍តំបន់របស់អាស៊ាន។

គួរជម្រាបបន្ថែមថា កិច្ចប្រជុំ MTWG ត្រូវបានប្រទេសអាស៊ានទាំង១០ទទួល រៀបចំដោយប្ដូរវេនជារៀងរាល់២ឆ្នាំម្ដង។ វៀតណាមទទួលរៀបចំកិច្ចប្រជុំ MTWG ដំណាក់កាល២០២២-២០២៣ ដោយមានកិច្ចប្រជុំចំនួន២លើកក្នុងមួយឆ្នាំ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top