• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមជាស្រេចរាល់វិធានការទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង


ទិដ្ឋភាពនៃកិច្ចប្រជុំរបស់គណៈកម្មាធិការមជ្ឈឹមដឹកនាំការបង្ការនិងទប់ទល់គ្រោះមហន្តរាយ។ (រូបថត៖ nongnghiep.vn)
 

“ការប្រកាសអាសន្ននិងណែនាំឲ្យកប៉ាល់និងទូក ចៀសផុតពីតំបន់គ្រោះថ្នាក់នៃតំបន់សម្ពាធទាបនៅសមុទ្រខាងកើត ជាពិសេស ចាត់វិធានការជាបន្ទាន់ ដើម្បីទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង សំដៅធានាដល់អាយុជីវិតរបស់ប្រជាជននិងសុវត្ថិភាពនៅតាមបឹងទឹកនីមួយៗ”។

នេះជាសំណើរដែលត្រូវបានដាក់ចេញនៅឯកិច្ចប្រជុំរបស់គណៈកម្មាធិការមជ្ឈឹមដឹកនាំការបង្ការនិងទប់ទល់គ្រោះមហន្តរាយ ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែតុលា នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Hoang Hiep បានក្រើនរំលឹកថា ប្រព័ន្ធសម្ពាធទាបទំនងជាមិនសូវមានថាមពលកើនលាំងថែមទៀតទេ ប៉ុន្តែនៅតែបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្នុងតំបន់ភាគកណ្តាលនិងតំបន់ Tay Nguyen។ ហេតុដូច្នេះ ហានិភ័យនៃការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិគឺពិតជាខ្លាំងណាស់ ជាពិសេសសុវត្ថិភាពទំនប់ទឹកនិងផលិតកម្មកសិកម្មតែម្តង។ តាមនោះ តំបន់នានា ជាពិសេសតំបន់ដែលមានហានិភ័យខ្ពស់រងការជន់ លិចមកពីមានភ្លៀងធ្លាក់ខ្លាំង ត្រូវមានការដឹកនាំបញ្ជាយ៉ាងប្ដូរផ្ដាច់។ ពោលគឺ ត្រូវពិនិត្យជាបន្ទាន់និងរកឃើញការគំរាមកំហែងថ្មីបំផុត ដើម្បីជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់។ លោក Nguyen Hoang Hiep អញ្ជើញផ្តល់អនុសាសន៍ថា៖ “ការប្រកាសអាសន្ននៅបណ្ដាបឹងនៅក្នុងតំបន់នេះស្ថិតនៅកម្រិតខ្ពស់បំផុត។ លើកលែងតែតំបន់ Tay Nguyen ដែលមានសមត្ថភាពស្តុកទឹក ពី ៥០ ទៅ ៧៥% ហើយសមត្ថភាពស្ដុកទឹកបច្ចុប្បន្ននៃតំបន់ភាគខាងជើងនិងតំបន់ភាគកណ្ដាលខាងត្បូងទើបធានាបានត្រឹមតែ ២០% ទៅ ៣៥% ប៉ុណ្ណោះ ប៉ុន្តែត្រូវដាក់ក្នុងស្ថានភាពប្រកាសអាសន្នដោយសារមានភ្លៀងធ្លាក់ខ្លាំងនិងរឹតតែខ្លាំង ហើយមានគ្រោះថ្នាក់ខ្លាំងណាស់ ខណៈដែលអាងស្តុកទឹកក្នុងតំបន់នេះ ភាគច្រើនជាបឹងតូចៗ ហើយនេះជាបញ្ហាដែលត្រូវការការយកចិត្តទុកដាក់ជាពិសេស។ ទន្ទឹមនឹងនេះដែរ ត្រូវត្រួតពិនិត្យជាបន្ទាន់នូវស្ថានីយ៍បូមទឹកបង្ហូរទឹក ដើម្បីត្រៀមជាស្រេចដំណើរការនៅពេលចាំបាច់”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសវៀតណាម-គុយបា

រឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសវៀតណាម-គុយបា

បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព ហើយ មានបំណងចង់បន្តរឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា។

Top