• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេច ក្នុងការជម្រុញទំនាក់ទំនងរវាងអង្គការសហប្រជាជាតិទាំងពីរ និងអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូន


លោកឯកអគ្គរដ្ឋទូត Dang Dinh Quy  នៅឯសម័យប្រជុំពិភាក្សា (រូបថត៖ Baoquocte)
 

នាថ្ងៃទី៨ ខែកញ្ញា  ឆ្នាំ​២០២០ ជាលើកដំបូងដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំឡើងសម័យប្រជុំពិភាក្សាបើកទូលាយតាមរយៈប្រព័ន្ធវីដេអូ ស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូន (L'Organisation internationale de la Francophonie – OIF)។
 
អគ្គលេខាធិការ OIF លោកស្រី Louise Mushikiwabo និងជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Bintou Keita និងរដ្ឋមន្រ្តីការបរទេសអាមេនី និងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីនៃបណ្តាប្រទេសនិយាយភាសាបារាំង (Francophone) លោក Zohrab Mnatsakanyan បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពិភាក្សានេះ។
 
អញ្ជើញថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអបអរសារទរចំពោះ ការចូលរួមវិភាគទានរបស់ OIF ក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិនិយាយរួមនិងក្រុមប្រឹក្សាសន្តិសុខនិយាយដោយឡែក  តាមរយៈការចូលរួមរបស់ ប្រទេសជាសមាជិក OIF ជាច្រើនក្នុងការរក្សាសន្តិភាព ទប់ស្កាត់ជម្លោះ និងការជំរុញអនុវត្តកម្មវិធីស្តីពីស្ត្រី សន្តិភាពនិងសន្តិសុខផងដែរ។  ក្នុងនាមជាសមាជិកនៃអង្គការ OIF និងអង្គការសហប្រជាជាតិ វៀតណាមបានត្រៀមខ្លួនជាស្រេច ដើម្បីជួយគាំទ្រនិងជំរុញទំនាក់ទំនងរវាងអង្គការទាំងពីរនេះ។
 
ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានស្នើថា OIF និងអង្គការសហប្រជាជាតិ បន្តលើកកម្ពស់លទ្ធិពហុភាគីនិយម ព្រមទាំងដោះស្រាយ    ជំលោះដោយសន្តិវិធី និងផ្អែកលើច្បាប់ ក៏ដូចជាដើរតួនាទីក្នុងការទប់ស្កាត់និងផ្សះផ្សារជម្លោះ សំដៅជម្រុញនិងស្វែងរកដំណោះស្រាយខាងនយោបាយសម្រាប់ជំលោះនានា និងបញ្ជូនកងកំលាំងឲ្យចូលរួម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top